Yearendyearend1140x150

កម្ពុជាចាប់ផ្តើមកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ពិធីបើកជាផ្លូវការ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ បានចាប់ផ្តើមជាផ្លូវការជាមួយនឹងវគ្គជម្រុះជុំទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ និងថ្ងៃ២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២ មានបេក្ខជន បេក្ខនារីតំណាង ៣២ វិទ្យាល័យ មកពីរាជធានី ខេត្តទាំង២៥ ចូលរួមធ្វើការប្រកួតជម្រុះយក ១៦ វិទ្យាល័យ ដើម្បីបន្តទៅវគ្គបន្ទាប់។

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ រៀបចំឡើងក្នុងគោលបំណងជំរុញ​ និងបណ្តុះយុវសិស្សឱ្យមានបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការវិភាគបែបស៊ីជម្រៅ ការបញ្ចេញមតិប្រកបដោយមូលដ្ឋានព័ត៌មានច្បាស់លាស់ និងបំណិនឌីជីថល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង