Yearendyearend1140x150
Img 0571

ទេសចរណ៍ធម្មជាតិជួយទប់ស្កាត់ការកាប់ព្រៃឈើ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះវិហារ៖ ក្នុងគោលបំណងដើម្បីសង្គ្រោះបរិស្ថានប្រជាពលរដ្ឋនៅភូមិតាបស ក្នុងខេត្តព្រះវិហារបានងាកមករកទេសចរណ៍ធម្មជាតិ ដើម្បីរកចំណូលជំនួសវិញ ដោយសារអ្នកភូមិភាគច្រើនពឹងផ្អែកខ្លាំងលើការកាប់ឈើ។ ទេសចរណ៍ធម្មជាតិជួយទប់ស្កាត់ការកាប់ព្រៃឈើ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សហគមន៍។

លោក Ben Davis ស្ថាបនិកនៃគម្រោងទេសចរណ៍ធម្មជាតិ BeTreed បាននិយាយថា BeTreed គឺជាតំបន់ទេសចរណ៍ធម្មជាតិ ហើយវាត្រូវបានដំណើរការ និងថែរក្សាដោយអ្នកស្រលាញ់​ បរិស្ថាន និងសហគមន៍មូលដ្ឋាន។ វាជាការអភិរក្សសត្វព្រៃ និងព្រៃឈើ។

លោក Davis ដឹកនាំអ្នករស់នៅក្នុងភូមិការពារព្រៃឈើ និងសត្វព្រៃដែលនៅជុំវិញនោះ ព្រោះថាតំបន់នេះឥឡូវត្រូវបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអ្នកទេសចរក្នុងស្រុក និងអន្តរជាតិមកផ្សងព្រេង ដែលនៅជុំវិញទីនេះមានព្រៃ និងភ្នំដ៏ស្រស់ស្អាត។ សកម្មភាពនេះ​ក៏បាន​ផ្តល់​នូវ​របរ​មួយ​ដែល​អ្នក​ភូមិ​អាច​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ហើយ​បញ្ឈប់​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់ និង​បរបាញ់​សត្វក្នុងការរក​ប្រាក់​ចំណូល។

លោក Ben Davis បានឲ្យដឹងថា ដើមឈើធំៗដុះ១០០ ទៅ២០០ឆ្នាំ កំពុងងាប់ច្រើនណាស់ ដោយសាររាំងស្ងួត។ នៅលើភ្នំនេះ ពពៃ ផ្ចឹក ឧត្តម ជាឈើធំៗ ងាប់ប្រហែល៥០% ទៅ ៧០%ក្នុងពេលតែ២ ទៅ៣ឆ្នាំ។ នេះជាបញ្ហាធ្ងន់ណាស់ យើងគួរគិតទាំងអស់គ្នា ទាំងក្រុមហ៊ុន ទាំងប្រជាជន ព្រោះនៅពេលវាខូចហើយ វាហួសពេល។ វាពុំមែនទៅដាំ ដូចដើមធំៗដែលខ្ញុំថាហ្នឹង ឱ្យវាចាប់ដុះមកវិញបាននោះទេ​ ទោះពេញមួយក្នុងជីវិតយើង ឬកូនចៅយើង ​ក៏វាឥតធំដូចដើមដែរ។ ដូច្នេះ ជួយគិតទាំងអស់គ្នា ហើយពិចារណា ហើយអាណិត អនាគតកូនខ្លួនឯង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង