Yearendyearend1140x150

ការចាក់វ៉ាក់សាំងកូវីដជូនកុមារពីអាយុ៣ឆ្នាំនឹងចាប់ផ្តើមនៅថ្ងៃទី២៣កុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កុមារដែលមានអាយុចាប់ពី៦ ដល់១២ បានចាក់វ៉ាក់សាំងដូសទីមួយរួចរាល់។

រូបភាព៖ ស្រីពេជ្រ 

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៧ កុម្ភៈ ​បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នូវដូសទី១-ទី២(ដូសមូលដ្ឋាន) សម្រាប់កុមារនៅទូទាំងប្រទេស ដែលមានអាយុពី៣ដល់ក្រោម៥ឆ្នាំ។​ការចាក់សាំងនូវដូសមូលដ្ឋានដល់កុមារពីអាយុ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ នឹងអនុវត្តចាប់ពីថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២២ ​តទៅ។

សម្តេច ហ៊ុន សែន បានថ្លែងថា សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ដែល​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ប្រមាណ​ជា​៧០​ម៉ឺន​នាក់​។ដូច្នេះកម្ពុជាមានភាពចាំបាច់​ក្នុងការ​ការពារ​កុមារ កុំឱ្យ​ឆ្លង​នូវ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ​​ដែលសម្តេច​បញ្ជាក់ថា គ្មានអ្វី​ដែលជា​ជម្រើស​ល្អ​ជាង​ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំនេះ​ទេ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នូវដូសជំរុញដល់កុមារពីអាយុ៥ឆ្នាំឡើង នឹងអនុវត្តចាប់ពីថ្ងៃទី២១កុម្ភៈ។ រីឯការចាក់សាំងនូវដូសមូលដ្ឋានដល់កុមារពីអាយុ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ នឹងអនុវត្តចាប់ពីថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២២តទៅ។

 លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសសូមអញ្ជើញនាំកូនៗរបស់ខ្លួនទៅទទួលការចាក់វ៉ាកសាំងការពារកូវីដ-១៩។ហើយដំណើរការនេះនឹងចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសមូលដ្ឋានជូនដល់កុមារ ដែលមានអាយុ ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង