Yearendyearend1140x150
Img 0571

ក្រសួងសេដ្ឋកិច្ច​រំពឹងថា«សេដ្ឋកិច្ច»កម្ពុជានឹងងើបឡើងវិញលឿន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ នៅថ្ងៃទី ១៨ កុម្ភៈនេះ បានរៀបចំវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២»។វេទិកានេះដឹកនាំដោយលោក​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។លោក​ ​វ​ង្សី ​វិស្សុត​ បានប្រកាសពីការព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជាអាចនឹងងើបឡើងវិញ លឿនលើសពីក្តីរំពឹងទុក។

លោក​ ​វ​ង្សី ​វិស្សុត​ ​បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងកូវីដ-១៩បានល្អប្រើសើរតាមរយៈការចាក់វ៉ាក់សាំង​ជូន​ដល់​ប្រជាជនស្ទើរ១០០ភាគរយដែលបានបើកឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកបើកសេដ្ឋកិច្ចឡើងវិញ និង ងើបឡើងវិញនូវផ្នែកសេដ្ឋកិច្ច។

បើតាមលោក​ ​វ​ង្សី ​វិស្សុត ការគ្រប់គ្រងកូវីដបានល្អនៅកម្ពុជា បានក្លាយជាប្រទេសគំរូនៅពិភពលោក ទោះបីកម្ពុជាជាប្រទេសក្រីក្រក្តី ហើយប្រទេសដ៏ទេបានកំពុងរៀនសូត្រពីកម្ពុជា។ការគ្រប់គ្រងកូវីដបានល្អនេះ បានជំរុញឱ្យការនាំចេញផលិតរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ខណៈកម្ពុជាមានកិច្ចព្រមព្រៀងសេរីជាមួយចិន ជាមួយអាស៊ាន និងកូរ៉េខាងត្បូងជាដើម។

តែយ៉ាងណា លោក​ ​វ​ង្សី ​វិស្សុត ក៏មានក្តីបារម្ភពីបញ្ហាមួយចំនួនពីជម្លោះភូមិសាស្ត្រនយោបាយដូចជា ជម្លោះនៅអ៊ុយក្រែន ជម្លោះចិន និងអាម៉េរិក និងជាពិសេសការដោះស្រាយបញ្ហាលុយក្រោមតុមួយចំនួនដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាព្យាយាមដោះស្រាយឱ្យបានល្អ ដោយមិនមែនត្រឹមតែកសាងផ្លូវតែមួយមុខនោះទេ។

គួរបញ្ជាក់ថា ​រដ្ឋាភិបាល​ជាពិសេស​ក្រសួងសេដ្ឋកិច្ច​ ​និង​ក្រសួង​នានា​ ​បាន​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​ដោយមាន​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​នានា​ជា​រៀងរាល់​ឆ្នាំ​ស្តីពី​ច្បាប់​ថវិកាជាតិ​ ​លើកលែងតែ​ឆ្នាំ​ដែល​មានការ​រាតត្បាត​នៃ​កូ​វី​ដ​១​៩​នេះ​។​​លោក​ ​វ​ង្សី ​វិស្សុត​ ​បញ្ជាក់​ថា ​ប្រទេស​ជាច្រើន​ដែល​ជ​ម្រុ​ញ​ឲ្យ​កម្ពុជា​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​ថវិកាជាតិ​ ​ដោយមាន​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ ​គឺ​មិនបាន​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​ដូចជា​កម្ពុជា​ទេ​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង