Yearendyearend1140x150

លោក កាំង តុងងី៖​ វិស័យមីក្រូហិរញ្ញវត្ថុឆ្នាំ២០២២អាចកើនឡើង​ ទោះបីរងផលប៉ះពាល់ពីកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រំពឹងថា កំណើនវិស័យមីក្រូហិរញ្ញវត្ថុឆ្នាំ២០២២អាចកើនឡើង​ លើសឆ្នាំ២០២១ ទោះបីក្នុងរយៈពេលចុងក្រោយនេះ កម្ពុជារងផលប៉ះពាល់ពីមេរោគកូវីដបំប្លែងថ្មីអូរមីក្រុង ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក កាំង តុងងី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ទោះបីកម្ពុជាបានរងផលប៉ះពាល់ពីមេរោគកូវីដបំប្លែងថ្មីអូរមីក្រុង ក្នុងរយៈពេលចុងក្រោយនេះ ក៏ប៉ុន្តែសមាគមមីក្រូហិរញ្ញវត្ថុ រំពឹងថាផលប៉ះពាល់ នឹងមិនមានទំហំធំធេងដូចឆ្នាំមុនៗនោះទេ ដោយសារតែការយល់ដឹងរបស់ប្រជាជនលើជំងឺនេះ អត្រាចាក់វ៉ាក់សាំង ក៏ដូចជាការត្រៀមទុកបានល្អ។ យ៉ាងណាក្តីសមាគមមីក្រូហិរញ្ញវត្ថុ នឹងបន្តតាមដានដោយយកចិត្តទុកដាក់នូវនិនាការណ៍ផ្សេងៗក្នុងវិស័យ ដើម្បីការពារផលប៉ះពាល់ណាមួយដែលអាចនឹងកើតឡើងជាយថាហេតុ។

លោក កាំង តុងងី បានបញ្ជាក់ថា ជាគោលដៅរួម ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ទាំងរាជរដ្ឋាភិបាល ទាំងវិស័យឯកជនព្យាយាមបញ្ចេញឥណទាន ដើម្បីស្រោចស្រង់វិស័យអាជីវកម្ម សហគ្រាសខ្នាត តូច និង មធ្យម ដោយសារយុទ្ធស្រាស្តក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ គឺការពង្រឹងលើវិស័យ SMEs។ ហេតុនេះហើយបានជា កន្លងមករដ្ឋាភិបាលបានចេញគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន ទាំងធនាគារ និងមីក្រូហិរញ្ញវត្ថុឲ្យបញ្ចេញទុនឲ្យជួយដល់វិស័យSMEs ហើយនេះជាផ្នែកមួយធំក្នុងការស្តារសេដ្ឋកិច្ចជាតិទាំងមូល។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២១ កំណើនវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលបានកើនឡើងប្រមាណជាង១០ភាគរយ។ គិតត្រឹមដំណាច់ឆ្នាំ២០២១ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់អតិថិជន ជាង២លាននាក់ ក្នុងទំហំឥណទាន ៨០០០ លានដុល្លារ ខណៈប្រាក់បញ្ញើមានចំនួន ៤០០០ លានដុល្លារ ខណៈចំនួនអតិថិជនមានចំនួន ២,៨លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង