Yearendyearend1140x150

រដ្ឋមន្ត្រីការបរទេសវៀតណាមតេស្តឃើញកូវីដ-១៩ពេលមកដល់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son 

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នារសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈនេះ បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា បច្ចុប្បន្នលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម កំពុងចូលរួមតាមអ៊ីនធឺណិតពីបន្ទប់របស់គាត់ ដើម្បីប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ហើយកម្ពុជាបានរៀបចំ​ផ្នែក​សុខភាព និង ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​សម្រាប់​គាត់។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមហើយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ក្នុងកិច្ចប្រជុំនេះមានរដ្ឋមន្រ្តីការបរទេសចំនួន ៦ប្រទេស ចូលរួមប្រជុំផ្ទាល់ជាមួយកម្ពុជា។ ដោយឡែកប្រទេសថៃ និងប្រ៊ុយណេ និង វៀតណាម ចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ។ សម្រាប់មីយ៉ាន់ម៉ាវិញ គឺមិនបានចាត់តំណាងចូលរួមឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង