Yearendyearend1140x150

ធនាគារកាណាឌីយ៉ាសាខាក្រុងព្រះសីហនុបើកសម្ពោធទីតាំងថ្មីកាន់តែស្អាត និងទំនើបជាងមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សាខាក្រុងព្រះសីហនុ នៅលើទីតាំងថ្មី 

ព្រះសីហនុ៖ ជាមួយការអភិវឌ្ឍន៍ឥតឈប់ឈរ ធនាគារកាណាឌីយ៉ា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានសម្ពោធបើកដំណើរការ សាខាក្រុងព្រះសីហនុ នៅលើទីតាំងថ្មី កាន់តែស្អាត និងទំនើបជាងមុន។ ទីតាំងថ្មីនេះមានអាសយដ្ឋានស្ថិតនៅអគារលេខ ៣៥៥ វិថីឯករាជ្យ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ចំងាយប្រមាណ ១០០ម៉ែត្រពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ) ដែលមានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបដូចជា៖ ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក,ប្រាក់រៀល និងប្រាក់យ័នចិន) ឥណទានសម្រាប់អាជីវកម្ម សហគ្រាសខ្នាតតូច-មធ្យម ឥណទានពាណិជ្ជកម្មខ្នាតធំ ឥណទានទិញផ្ទះ ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធដារ និងបង់ពន្ធគយ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ ម៉ាស៊ីនដកប្រាក់ ដាក់ប្រាក់ ម៉ាស៊ីនបើកគណនីដោយស័្វយប្រវត្តិ ម៉ាស៊ីនបោះពុម្ពកាតដោយស័្វយប្រវត្តិ ដែលនឹងដាក់អោយដំណើរការជាបន្តបន្ទាប់ ជាសេវាកម្មធនាគារស័្វយប្រវត្តិដំណើរការ២៤ម៉ោង/៧ថ្ងៃក្នុង១សប្តាហ៍ និង សេវាកម្មផ្សេងៗជាច្រើនទៀត។

ការសម្ពោធទីតាំងថ្មីសាខាក្រុងព្រះសីហនុ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងការបន្តវិនិយោគរបស់ធនាគារកាណាឌីយ៉ា ដើម្បីសហគមន៍ និងអតិថិជនរបស់យើង។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំជាគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណអតិថិជនទាំងអស់ដែលបានគាំទ្រចំពោះ សាខាក្រុងព្រះសីហនុរយៈពេល ២៧ ឆ្នាំកន្លងមក ហើយចាប់ពីពេលនេះយើងខ្ញុំបេ្តជ្ញាចិត្តខិតខំបន្តបម្រើ និងស្វាគមន៍អតិថិជនគ្រប់មជ្ឈដ្ឋាននៅលើទីតាំងថ្មីសាខាក្រុងព្រះសីហនុរបស់យើង។

សូមរំឭកដែរថា ធនាគារកាណាឌីយ៉ា ក.អ បានបើកបម្រើសេវាកម្មហិរញ្ញាវត្ថុយ៉ាងសម្បូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្មាំ១៩៩១ មកម៉េ្លះ ហើយក៏ជាធនាគារពាណិជ្ជដំបូងគេមួយ ដែលចាប់ផ្តើមធ្វើទំនើបកម្មសេវាកម្មតាមប្រពន្ធ័បច្ចេកវិទ្យា រួមមានដូចជា សេវាកម្មធនាគារស័្វយប្រវត្តិ 24/7 តាមរយៈម៉ាស៊ីនដាក់-ដកប្រាក់ (ATM/CRM) សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក e-commerce payment gateway សេវាកម្មធនាគារចល័ត តាមទូរស័ព្ទដៃ និងការ ទូទាត់តាមQRកូដ។ ដើម្បីធ្វើអោយអតិថិជនកាន់តែមានភាពងាយស្រួល យើងខ្ញុំបានបន្តខិតខំអភិវឌ្ឍ ឥតឈប់ឈរលើសេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ និងពង្រីកសេវាកម្មធនាគារស័្វយប្រវត្តិ 24/7 របស់ខ្លួនអោយកាន់តែប្រសើរឡើង។

ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាក្រុងព្រះសីហនុថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ។ សម្រាប់ព៌តមានបន្ថែម សូមលោក-អ្នកទំនាក់ទំនង មកកាន់លេខ៖ 023 868 222/ 097 710 1818/ 097 712 1818/ 088 517 7702 ។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង