Cc time
Cct850x100 1
Itt 0  web banner

អ្នកនាំពាក្យចិន៖ ស្ថានទូតចិននៅអ៊ុយក្រែននៅបន្តដំណើរការធម្មតា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់នៅទីក្រុងប៉េកាំង ប្រភពរូប៖ ស៊ីស៊ីថាមស៍

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃច័ន្ទថា បេសកកម្មការទូតចិននៅអ៊ុយក្រែនកំពុងដំណើរការជាធម្មតា ខណៈដែលពួកគេកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងស្រុក។

កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាឲ្យបុគ្គលិកភាគច្រើននៅស្ថានទូតក្នុងប្រទេសអ៊ុយក្រែនជម្លៀសចេញ ដោយផ្អាកសេវាកុងស៊ុលធម្មតា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់នៅទីក្រុងប៉េកាំងថា ស្ថានទូតចិននៅទីក្រុងគៀវ និងអគ្គកុងស៊ុលចិននៅទីក្រុង Odessa រក្សាប្រតិបត្តិការធម្មតា និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយពលរដ្ឋចិន ស្ថាប័ន និងសហគ្រាសនៅអ៊ុយក្រែន។

បេសកកម្មការទូតចិននៅអ៊ុយក្រែនកំពុងដំណើរការជាធម្មតា ស្ថានទូតចិនប្រចាំនៅអ៊ុយក្រែនបានចេញសេចក្តីជូនដំណឹងកុងស៊ុល ដើម្បីណែនាំពលរដ្ឋ និងស្ថាប័ននានារបស់ចិនក្នុងស្រុកឱ្យយកចិត្តទុកដាក់លើស្ថានភាពនៅអ៊ុយក្រែន និងបង្កើនការយល់ដឹងអំពីសន្តិសុខ។

ក្រសួងការបរទេស និងស្ថានទូតចិនប្រចាំនៅអ៊ុយក្រែននឹង បន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយពលរដ្ឋ និងស្ថាប័ននានារបស់ចិនក្នុងប្រទេសអ៊ុយក្រែន ផ្តល់ការការពារ និងជំនួយពីកុងស៊ុលទាន់ពេលវេលា ព្រមទាំងការពារសុវត្ថិភាព និងសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់សហគ្រាសចិន៕

Khcct banner

អត្ថបទទាក់ទង