Yearendyearend1140x150
Img 0571

ធនាគារARDBទទួលបានថវិការ៥០លានដុល្លារ ដើម្បីផ្តល់កម្ចីដល់វិស័យកសិកម្មសម្រាប់ឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានបង្ហាញពីគោលដៅនៃការប្រើប្រាស់មូលនិធិ ៥០ លានដុល្លារ ដើម្បីបន្តគាំទ្រដល់តួនាទី ជាធនាគារគោលនយោបាយនាំមុខជំរុញដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម សម្រាប់ឆ្នាំ២០២២នេះ។

ក្នុងឆ្នាំ ២០២២ មូលនិធិនេះនឹងត្រូវបានប្រើប្រាស់លើមុខសញ្ញា ដូចជា ការផ្តល់ហិរញ្ញប្បទានដល់វិស័យស្រូវអង្ករ នូវថវិការចំនួន១០លានដុល្លារ, ការផ្តល់ហិរញ្ញប្បទានផ្ទាល់ នូវថវិការចំនួន២០លានដុល្លារ , សហហិរញ្ញប្បទានចែករំលែកហានិភ័យ នូវថវិការចំនួន២០លានដុល្លារ។

ចំពោះយន្តការផ្តល់ហិរញ្ញប្បទានផ្ទាល់ លក្ខណៈអតិថិជនគោលដៅ ជាសិប្បករ ម្ចាស់សហគ្រាសធុនតូច មធ្យម និងធំ សហគមន៍កសិកម្ម អ្នកផលិត/អ្នកដំាដុះ និង/ឬម្ចាស់កសិដ្ឋាន ដែលមានតម្រូវការឥណទានសម្រាប់ជាមូលដ្ឋានពង្រីកសកម្មភាពអាជីវកម្ម ដោយផ្តោតលើការដំាដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ព្រមទំាងឥណទានគំាទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។

ចំណែកលក្ខខណ្ឌតម្រូវរបស់ធនាគារARDB អតិថិជនគោលដៅតម្រូវឱ្យចុះបញ្ជីស្របច្បាប់។ ករណីពុំមាន អតិថិជនត្រូវបំពេញលក្ខខណ្ឌនេះក្នុងរយៈពេល៦ខែ គិតចាប់ពីថ្ងៃទទួលបានឥណទាន។ អតិថិជនត្រូវមានបទពិសោធន៏ និងចំណេះដឹងពាក់ព័ន្ធនឹងការប្រកបមុខរបរអាជីវកម្ម។ អតិថិជនត្រូវមានមូលធនយ៉ាងតិច ២០% នៃតម្លៃអាជីវកម្ម។

អតិថិជនគោលដៅតម្រូវឱ្យមានការទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ឬស្ថាប័នមានវិជ្ជាជីវៈផ្សេងៗ។ ករណីពុំមាន អតិថិជនត្រូវបំពេញលក្ខខណ្ឌនេះក្នុងរយៈពេល៦ខែ គិតចាប់ពីថ្ងៃទទួលបានឥណទាន។ គម្រោងអាជីវកម្មមានលទ្ធភាពទ្រទ្រង់និរន្តរភាព និង/ឬបង្កើតការងារថ្មី។ ឥណទានអាចផ្តល់ជូនរហូតដល់ ៨០% នៃតម្លៃទ្រព្យ ធានា (មានភាពបត់បែន-គ្រឿងម៉ាស៊ីន លិខិតធានាសងបំណុល វិញ្ញាបនបត្រប្រាក់បញ្ញើ...)។

សូមបញ្ជាក់ថា សហហិរញ្ញប្បទានចែករំលែកហានិភ័យ (Risk Sharing Facility) គឺជាយន្តការនៃការចែករំលែកការខាតបង់ និងផលចំណេញរវាងធនាគារ ARDB និងគ្រឹះស្ថានធនាគារនិងហិរញ្ញ វត្ថុតាមរយៈការដាក់ បញ្ចូលមូលនិធិជាកញ្ចប់រួម ក្នុងគោលបំណងពង្រីកវិសាល-ភាព និងទំហំ ឥណទានដល់វិស័យកសិកម្មដើម្បីកសិករ និងអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង