Yearendyearend1140x150

កូរ៉េខាងត្បូងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៤សម្រាប់ក្រុមដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
កូរ៉េខាងត្បូងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៤សម្រាប់ក្រុមដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ប្រភពរូប៖ ស៊ីនហួរ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៤ សម្រាប់មនុស្សប្រមាណ ១,៣លាននាក់ ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ បុគ្គលដែលមានសិទ្ធិអាចធ្វើការណាត់ជួបតាមទូរស័ព្ទ កម្មវិធីទូរស័ព្ទ ឬគេហទំព័រ។

នាយកទីភ្នាក់ងារគ្រប់គ្រងជំងឺកូរ៉េ បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តចាប់ផ្តើមចាក់វ៉ាក់សាំងលើកទី៤ សម្រាប់ក្រុមដែលមានជំងឺធ្ងន់ធ្ងរ ឬហានិភ័យខ្ពស់នៃការស្លាប់បន្ទាប់ពីការឆ្លង ហើយមិនទាន់បានពិចារណាចាប់ផ្តើមការចាក់វ៉ាក់សាំងនេះសម្រាប់មនុស្សធម្មតានៅឡើយ។

នៅដើមខែមីនា អ្នករស់នៅមណ្ឌលថែទាំ និងគ្រូពេទ្យប្រហែលកន្លះលាននាក់នឹងចាប់ផ្តើមចាក់វ៉ាក់សាំងលើកទីបួនរបស់ពួកគេ។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ការចាក់លើកទី៤ ត្រូវតែមានយ៉ាងហោចណាស់ ១២០ ថ្ងៃ ពីការចាក់ពីមុន។ ទោះជាយ៉ាងណាក៏ដោយ ចន្លោះពេលអាចខ្លីដល់ ៩០ ថ្ងៃក្នុងស្ថានភាពដែលមានហានិភ័យខ្ពស់ ដែលការឆ្លងអាចកើតឡើង។

គិតត្រឹមម៉ោង ០០:០០ ថ្ងៃទី ១៤ ចំនួនអ្នកជំងឺស្រាល និងគ្មានរោគសញ្ញាដែលត្រូវបានព្យាបាលនៅផ្ទះក្នុងប្រទេសកូរ៉េខាងត្បូងមានលើសពី ២៣២,០០០ នាក់ ដែលជាកម្រិតខ្ពស់ថ្មីចាប់តាំងពីការផ្ទុះឡើង។

ក្នុងចំណោមប្រជាជនប្រហែល ៥២ លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រហែល ៤៤.២២ លាននាក់បានបញ្ចប់ដំណើរការទាំងមូល នៃការទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ ហើយប្រហែល ២៩.៤៣ លាននាក់បានទទួលការចាក់វ៉ាក់សាំងលើកដំបូង។

ខណៈកូវីដ១៩បំលែងថ្មី អូមីក្រុង បច្ចុប្បន្នកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ចំនួនករណីថ្មី ដែលត្រូវបានរាយការណ៍ ដោយនាយកដ្ឋានបង្ការជំងឺរាតត្បាតរបស់កូរ៉េខាងត្បូងក្នុងរយៈពេលតែមួយថ្ងៃ បានលើសពី ៥០,០០០ នាក់សម្រាប់រយៈពេល ៥ ថ្ងៃជាប់ៗគ្នា។ អាជ្ញាធរសុខាភិបាលបានព្រមានថា ចំនួនករណីថ្មីក្នុងមួយថ្ងៃអាចឡើងដល់ ១៧០,០០០ នាក់នៅចុងខែនេះ។

កូរ៉េខាងត្បូងគ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៩ ខែមីនា។ រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តវិសោធនកម្មលើ "ច្បាប់បោះឆ្នោតការិយាល័យសាធារណៈ" កាលពីថ្ងៃទី ១៤ ដើម្បីធានាថាមនុស្សដែលឆ្លងកូវីដ១៩ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក អាចអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង