Cc time
Cct850x100 1
Itt 0  web banner

រដ្ឋាភិបាលផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធដល់សហគ្រាសឯកជនប៉ះពាល់ធ្ងន់ធ្ងរដោយកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ភ្នំពេញ៖ ខណៈករណីឆ្លងនៃវីរុសបំប្លែងខ្លួនថ្មីកូរីដ-១៩ អូមីក្រុងនៅក្នុងប្រទេសកម្ពុជាកើនឡើង រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ ដល់សហគ្រាសឯកជន នៅក្នុងវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះជាប្រសាសន៍របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងពិធីផ្សព្វផ្សាយស្ដីពីការបន្ថែមមូលនិធិសម្រាប់ហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ដើម្បីសម្រាលបន្ទុករបស់អាជីវកម្ម ក៏ដូចជារក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ ដល់សហគ្រាសឯកជន នៅក្នុងវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ-១៩, ផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទៅដល់កម្មករ-និយោជិត ដែលបានបាត់បង់ការងារ និង ប្រជាជនក្រីក្រ និងកម្មវិធីផ្សេងៗទៀតជាច្រើន។

ឯកឧត្តមបន្តថា ទោះជាយ៉ាងនេះក្តី ថ្មីៗនេះ ការងើបឡើងវិញនៃការរីករាលរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេស ដែលឆ្លុះបញ្ចាំងតាមការកើនឡើងខ្ពស់ នៃករណីឆ្លងនៃវីរុសបំប្លែងខ្លួនថ្មីកូរីដ-១៩ អូមីក្រុងបានបង្កជាបញ្ហាប្រឈមមួយ ដែលអាចនឹងបន្ទច់បង្អក់ការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្មធុរកិច្ច និង បង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ។

ឯកឧត្តមបញ្ជាក់ថា ក្នុងន័យនេះ ឯកឧត្តមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និង ឯកជន បន្តចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល រួមមានវិធានការសុខាភិបាល, វិធានការរដ្ឋបាល និង វិធានការអប់រំ ដើម្បីចូលរួមទប់ស្កាត់ និង កាត់បន្ថយការឆ្លង ព្រមទាំងការពារសុខុមាលភាព និង អាយុជីវិតរបស់ប្រជាជន ពិសេស ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។

Khcct banner

អត្ថបទទាក់ទង