Yearendyearend1140x150

អ៊ុយក្រែនប្រកាសផែនកាលបរិច្ឆេទឈ្លានពាន រុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតី អ៊ុយក្រែន

ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែនគឺលោក Zelensky បានបញ្ជាឱ្យប្រទេសទាំងមូលគោរពទង់ជាតិ និងពាក់បូពណ៌ខៀវ និងលឿង សម្រាប់ទិវាឯកភាពជាតិនៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២២។ លោកបានបន្តថារុស្សី និងធ្វើការវាយលុកអ៊ុយក្រែនឆាប់ៗ លោក ក៏បានត្រៀមកម្លាំងសម្រាប់ទប់ទល់ជាមួយរុស្សីរួចជាស្រេចផងដែរ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថានាថ្ងៃទី ១៦ ខែកុម្ភៈខាងមុននេះយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្ទុះសព្វាវុធណាមួយ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកបានអះអាងថារុស្ស៊ីអាច "ឈ្លានពាន" អ៊ុយក្រែន ក្នុងថ្ងៃទី ១៦ កុម្ភៈខាងមុននេះ។

ដោយឡែកអ្នកវិភាគធំៗមួយចំនួនបាននិយាយថា" ថ្ងៃទី ១៦ ខែកុម្ភៈនឹងក្លាយជាថ្ងៃនៃការវាយប្រហារមកលើដែនដីអ៊ុយក្រែន។

លោក Zelensky ក៏បានបញ្ចាក់អំពីកាលបរិច្ឆេទនៃ "ការលុកលុយរបស់រុស្សី" ហើយលោកបន្តថាប្រសិនបើសង្រ្គាមផ្ទុះមែន បញ្ហាសេដ្ឋកិច្ចរបស់ អ៊ុយក្រែន និងនៅលោកពិភពលោកនិងជាប់គាំង លោកក៏បានអំពាវនាឲ្យសហរដ្ឋអាម៉េរិក មេត្តាយកចិត្តទុកដាក់ជាមួយអ៊ុយក្រែនឲ្យដូចទៅនិងអ្វីដែលអាម៉េរិកធ្លាប់បានសន្យាកន្លងមក។

គួរបញ្ជាក់ថា លោក Zelensky បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពី "វិធានការបន្ទាន់ដើម្បីបង្រួបបង្រួមសង្គមអ៊ុយក្រែន និងពង្រឹងភាពធន់របស់ខ្លួនក្នុងការប្រឈមមុខនឹងការគំរាមកំហែងរបស់រុស្សី" ។ក្នុងក្រឹត្យនោះលោកបានប្រកាសថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ជាថ្ងៃនៃការរួបរួមរបស់ប្រជាជនអ៊ុយក្រែន ដោយបញ្ជាឱ្យគ្រប់គេហដ្ឋាន និងអគារទាំងអស់ដោតទង់ជាតិអ៊ុយក្រែន និងគោរពភ្លេងជាតិនៅម៉ោង ១០ ព្រឹក។ លោកបានជំរុញឲ្យប្រជាពលរដ្ឋពាក់បូពណ៌ទង់ជាតិផងដែរ។

លោក Zelensky បានប្តេជ្ញាថាទីក្រុង គៀវ និងព្យាយាមថែរក្សាសន្តិភាព និងស្ថេភាពនយោបាយឲ្យបានដាច់ខាត លោកបន្តថា អ៊ុយក្រែននិងប្រើគ្រប់វិធីសាស្រ្តដើម្បីធានាសុវត្ថភាពជូនប្រជាជនអ៊ុយក្រែន និងជនជាតិដ៏ទៃទៀតដែលកំពុងមានវត្តមានជ្រកក្នុងទឹកដីអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង