Yearendyearend1140x150

សមាគមសម្ព័ន្ធខ្មែរចិនយកម៉ាស់១០ម៉ឺនជាជំនួយរបស់ក្រុមហ៊ុនមួយនៅខេត្តក្វាងស៊ីប្រគល់ជូនក្រសួងសុខាភិបាល

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិន នៅថ្ងៃទី៨ ឧសភានេះ បាននាំយកម៉ាស់១០ម៉ឺន ដែលជាជំនួយរបស់ក្រុមហ៊ុនមួយនៅខេត្តក្វាងស៊ី ប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩។

តាមរយៈសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានប្រគល់ម៉ាសវះកាត់( Medical Surgical Masks) ចំនួន ២៥ Cartons ទម្ងន់ ៣៧៧.០០ គីឡូក្រាម គិតជាទឹកប្រាក់ស្មើនឹង ២៥០.០០០.០០ RMB ដែលជាអំណោយរបស់ GUANGXI HEHE POVERTY RELIEF FOUNDATION និងក្រុមហ៊ុន GUANGXI G & M GLOBAL ENTERPRISE MANAGMNET CO.,LTD ជូនក្រសួងសុខាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ GUANGXI HEHE POVERTY RELIEF FOUNDATION និងក្រុមហ៊ុន GUANGXI G & M GLOBAL ENTERPRISE MANAGMNET CO.,LTD។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីមានសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុននឹងផ្ដល់ជំនួយជាបន្តបន្ទាប់ទៀត ដើម្បីកម្ពុជាជំរុញវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឲ្យទទួលបានជោគជ័យកាន់តែឆាប់រហ័ស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង