Yearendyearend1140x150

វៀតណាមនឹងបើកជើងហោះហើរអន្តរជាតិឡើងវិញទាំងស្រុងចាប់ពីនៅថ្ងៃទី១៥កុម្ភៈនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

វៀតណាម៖ ប្រទេសវៀតណាមនឹងលុបចោលវិធានការរឹតបន្តឹងលើចំនួនកំណត់ជើងហោះហើរអ្នកដំណើរអន្តរជាតិចាប់ពីថ្ងៃអង្គារក្រោយ គឺនៅថ្ងៃទី១៥ ខែកុម្ភៈនេះ។

លោក Dinh Viet Son អនុប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាមបានប្រាប់កាសែត " Youth Daily News " ថា នៅពេលនោះ អត្រាជើងហោះហើរនឹងវិលត្រឡប់មកកម្រិតវិញមុនពេលការរីករាលដាលនៃជំងឹកូវីដ១៩ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម (Vietnam News Agency) បានរាយការណ៍ថា មានតែប្រទេសចិនទេដែលមិនយល់ព្រមបើកជើងហោះហើរពាណិជ្ជកម្មជាមួយប្រទេសវៀតណាមនៅឡើយ។ បច្ចុប្បន្ននេះ ជើងហោះហើរពីប្រទេសវៀតណាមទៅអឺរ៉ុប អូស្ត្រាលី សហរដ្ឋអាមេរិកជាដើមត្រូវបានបើកដំណើរការឡើងវិញ។

ប្រទេសវៀតណាមបានបន្ធូរបន្ថយវិធានការចត្តាឡីស័ករាល់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលបីថ្ងៃប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានរកឃើញករណីជំងឺកូវីដ១៩សរុបមានចំនួន ២,៥១០,៨៦០ នាក់ និង ៣៨,៩៤៦ នាក់បានស្លាប់។ ប្រជាជនវៀតណាមមានចំនួន ៩៨ លាននាក់ ដោយជិត ៩៨ភាគរយ បានចាក់វ៉ាក់សាំង២ដូសរួចរាល់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង