Cc time
Cct850x100 1
Itt 0  web banner

អាមេរិកមានមោទនភាពសហការដៃគូនៅកម្ពុជាប្រឆាំងនឹងការជួញដូរសត្វព្រៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សហរដ្ឋអាមេរិកមានមោទនភាព​ក្នុងការធ្វើការសហការជាមួយដៃគូ​នៅកម្ពុជា នៅក្នុងការប្រយុទ្ធជាអន្តរជាតិ ប្រឆាំងនឹងការជួញដូរសត្វព្រៃ។

នៅឆ្នាំ ២០១៨ ដោយមានសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក នៅភ្នំពេញ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានចាប់បានភ្លុកដំរីដែលគេរត់ពន្ធខុសច្បាប់ចំនួន ១០២៦ ដែលត្រូវបានដឹកពីអាហ្រ្វិក ចូលមកកម្ពុជា។

នៅដើមសប្តាហ៍​នេះ លោក Benjamin Wohlauer អនុប្រធានទូតអាមេរិក បានទៅសង្កេតមើលប្រតិបត្តិការដកយកសំណាកភ្លុកដំរី ដើម្បីយកទៅធ្វើកោសល្យវិច័យ DNA ភ្លុកទាំងនោះ ដែលនឹងជួយដល់មន្រ្តីអាមេរិក​ និងកម្ពុជា កំណត់បាននូវទីតាំងដែលគេបាញ់សត្វដំរីទាំង​នេះយកភ្លុក នៅអាហ្វ្រិក និងនិន្នាការទាក់ទងនឹងក្រុមរត់ពន្ធសត្វព្រៃអន្តរជាតិ។

Khcct banner

អត្ថបទទាក់ទង