Yearendyearend1140x150

កម្ពុជាគ្រោងសាងសង់ច្រកព្រំដែនអន្តរជាតិ«ថ្មដា»ដើម្បីបង្កើនពាណិជ្ជកម្មជាមួយថៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបើកច្រកថ្មដាតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង ទេសចរណ៍ជាមួយប្រទេសថៃ។គម្រោងនេះ ត្រូវបានប្រកាសឡើងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីបើកច្រក ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

បើតាមក្រសួងសាធារណការ រាជរដ្ឋាភិបាលគ្រោងនឹងបើកច្រកនេះតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លង កាត់ ‌‌ឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន។

គម្រោងបើកនេះ ដោយក្រសួងពន្យល់ថា ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើត ការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។ ច្រកនេះមានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។

ចំពោះកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា គឺដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង ទេសចរណ៍រវាងប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង