Yearendyearend1140x150

អាជីវករកែច្នៃត្រី៖ តម្រូវការត្រីងៀតមានការកើនឡើងជារៀងរាល់ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ក្នុងរយៈពេលចុងក្រោយនេះ អាជីវកម្មកែច្នៃ និងលក់ផលិតផលត្រីងៀត មានតម្រូវការទីផ្សារកើនឡើងជារៀងរាល់ថ្ងៃ។ ចំពោះវារីប្បករក៏មានការលើកទឹកចិត្តពីខាងភាគីពាក់ព័ន្ធ និងការបណ្តុះបណ្តាលនានាពីការចិញ្ចឹមនិងការផលិតកែច្នៃត្រីដើម្បីលក់នៅលើទីផ្សារដែរ។ ទន្ទឹមនេះកសិករសប្បាយចិត្តនៅពេលដែលខ្លួនទទួលផលពីការចិញ្ចឹមនិងការផលិតកែច្នៃត្រី។

វារីប្បករ ស៊ីម សិរីរ័ត្ន ជាអ្នកកែច្នៃ និងលក់ផលិតផលត្រីងៀត។ សព្វថ្ងៃអ្នកស្រី មានសិប្បកម្មផលិតត្រីងៀតមួយកន្លែង ដែលមានទីតាំងនៅភូមិតាវាន សង្កាត់សាលាកំរើក ស្រុកសៀមរាម ខេត្តសៀមរាម។ សិប្បកម្មនេះអ្នកស្រីបានចាបើផ្តើមដំណើរការនៅឆ្នាំ២០១៩មកម្ល៉េះ ហើយអាជីវកម្មនេះបានរីកលូតលាស់ជារៀងរាល់ថ្ងៃ។

វារីប្បករ ស៊ីម សិរីរ័ត្ន បានឲ្យដឹងថា ដើម្បីផលិតត្រីងៀតឲ្យបានបរិមាណច្រើន គឺត្រូវមានទីតាំងធំទូលាយ ហើយបើគិតដល់អនាម័យទៀតនោះគឺកាន់តែពិបាក ព្រោះត្រីយើងដឹងហើយថាមានក្លិនឆ្អាប កាកសំណល់វាជាកាកសំណល់សើម កាលណាទុកដាក់មិនបានល្អនោះវានឹងមានរុយ មានដង្កូវ ហើយនឹងមានក្លិន ហើយពិសេសជាងនេះ បើកន្លែងហាលត្រីធំ តើត្រូវការពារត្រូវងៀតយ៉ាងណា ដើម្បីចៀសផុតពីធូលី និងរុយ ?

បងស្រី ស៊ីម សិរីរ័ត្ន បានបន្តថា បញ្ហាទាំងនេះហើយដែលធ្វើឲ្យមានការលំបាកក្នុងការបង្កើតសិប្បកម្មផលិតត្រីងៀតនេះ ព្រោះទីតាំងដែលមានស្រាប់គឺតូច ហើយតម្រូវការដែលអ្នកស្រីលក់ចេញមានការកើនឡើងជារៀងរាល់ថ្ងៃ។ ដូច្នេះក្នុងឆ្នាំ២០១៩ អ្នកស្រីក៏សម្រេចចិត្តកសាងផលិតត្រីងៀតនៅលើទីតាំងតូច ដោយព្យាយាមកែច្នៃកន្លែងតូចនេះ ឲ្យផលិតបានត្រីរាប់រយគីឡូ និងរក្សាអនាម័យដូចសិប្បកម្មធំៗដែរ។

សិប្បកម្មរបស់បងស្រី ស៊ីម សិរីរ័ត្ន ដែលមានឈ្មោះថា Home Taste Food ដែលមានទីតាំងនៅភូមិតាវាន សង្កាត់សាលាកំរើក ស្រុកសៀមរាម ខេត្តសៀមរាម។ ចំពោះបរិវេណនៃសិប្បកម្មទាំងមូលគឺអាចបាញ់សម្អាតទឹកបានគ្រប់កន្លែង ចំណែកសម្ភារៈគឺប្រើអ៊ីណុក ដែលអាចដុះលាងតាំងពីលើដល់ក្រោម។ សិប្បកម្មអ្នកស្រីមានកន្លែងសម្រាប់ប្តូរសម្លៀកបំពាក់ ពាក់អៀម ពាក់មួក និងពាក់ស្បែកជើង ពេលចូលក្នុងបរិវេណកន្លែងធ្វើត្រី មានធុងទឹកកកសម្រាប់ក្លាសេ និងទុកត្រីដើម្បីរក្សាគុណភាពរបស់ត្រី។

បើក្រឡេកមើលបរិវេណខាងក្នុងកន្លែងផលិតវិញ គឺបិទជិត ខាងក្នុងមានកន្លែងលាងសម្អាត កន្លែងវះ កន្លែងប្រឡាក់ នៅក្នុងបរិមាណតែមួយ។ ហើយចំពោះការសម្ងូតវិញ គឺការប្រើម៉ាស៊ីន ទាំងអស់មាន៨គ្រឿង ដែលអាចសម្ងូតត្រីបាន រហូតដល់៥០គីឡូក្នុងរយៈពេល២៤ម៉ោង។ ដូច្នេះក្នុងមួយថ្ងៃ អាចសម្ងូតត្រីយ៉ាងហោចណាស់បាន៣០០-៤០០គីឡូ។ 

ចំពោះទីផ្សារត្រីងៀតសព្វថ្ងៃមានដាក់លក់នៅផ្សារកសិករសៀមរាប ដែលមានទីតាំងនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្កុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ជាចុងក្រោយបងស្រី ស៊ីម សិរីរ័ត្ន បានផ្តាំផ្ញើទៅកសិករចិញ្ចឹមត្រី អ្នកកែច្នៃត្រី និងអ្នកបរិភោគត្រី សូមផ្តោតទៅលើគុណភាព និងសុវត្ថិភាពជាចម្បង ដើម្បីសុខភាពយើងទាំងអស់គ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង