Yearendyearend1140x150

កូរ៉េខាងជើងចេញការព្រមានជាខ្លាំងដល់អាម៉េរិកដោយអួតពីសព្វាវុធខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កូរ៉េខាងជើងចេញការព្រមានជាខ្លាំងដល់អាម៉េរិកដោយអួតពីសព្វាវុធខ្លួន ប្រភពរូប៖ RT 

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួនអាច «អង្រួនពិភពលោក» ដោយការបាញ់មីស៊ីលទៅកាន់សហរដ្ឋអាមេរិក ហើយអះអាងថា ខ្លួនមានគ្រាប់បែកអ៊ីដ្រូសែន មីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលល្បឿនលឿនជាងសំឡេង។

ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា «នៅក្នុងពិភពលោកសព្វថ្ងៃនេះ ប្រទេសជាច្រើនខ្ជះខ្ជាយពេលវេលាក្នុងការដោះស្រាយជាមួយសហរដ្ឋអាម៉េរិកជាមួយនឹងការចុះចូល និងស្តាប់បង្គាប់ដោយងងឹតងងុល មានតែប្រទេសរបស់យើងទេ ដែលអាចអង្រួនពិភពលោកដោយការបាញ់មីស៊ីលជាមួយរយៈចម្ងាយឆ្លាយទៅដល់ទឹកដីរបស់សហរដ្ឋអាម៉េរិក»។

ក្រសួងការបរទេសកូរ៉េខាងជើងក៏បានហៅការសាកល្បងមីស៊ីលថ្មីៗរបស់ខ្លួនថាជា «សមិទ្ធិផលដ៏អស្ចារ្យ» ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រទេសនេះក៏ចាប់អារម្មណ៍ជាទីបំផុតចំពោះ «ការរារាំងសង្គ្រាម»។

ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់ The Hill ថាទីក្រុងវ៉ាស៊ីនតោនមើលឃើញថាទីក្រុងព្យុងយ៉ាងជា «ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ និងរបបមិនរីកសាយភាយសកល» ប៉ុន្តែអាម៉េរិកបានទទូចថា ខ្លួន "គ្មានចេតនាអរិភាព" ចំពោះប្រទេសណានោះទេ។ សហរដ្ឋអាម៉េរិកបានប្ដេជ្ញាក្នុងការ «កំណត់លទ្ធភាពឈានដល់កម្មវិធីសព្វាវុធដ៏គ្រោះថ្នាក់បំផុត» របស់កូរ៉េខាងជើង និងរក្សាបុគ្គលិកយោធាអាម៉េរិក និងសម្ព័ន្ធមិត្តឱ្យមានសុវត្ថិភាព។

ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលចំនួន ៧ ដងរួចមកហើយក្នុងឆ្នាំនេះ ដោយមីស៊ីលភាគច្រើនត្រូវបានបាញ់ឆ្ពោះទៅសមុទ្រជប៉ុន។ ប្រទេសនេះ បានបញ្ជាក់កាលពីសប្តាហ៍មុនថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម Hwasong-12 ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។ មីស៊ីលនេះត្រូវបានគេជឿថា មានសមត្ថភាពវាយប្រហារលើទឹកដីអាម៉េរិកនៃកោះ Guam៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង