Yearendyearend1140x150

អធិការបតីអាល្លឺម៉ង់និងទៅបំពេញទស្សនកិច្ចនៅ រុស្សីនិងអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz

ទីក្រុងប៉ារីស៖ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ៧ ហើយបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joseph Biden ។ លោកគ្រោងនឹងធ្វើ ទស្សនកិច្ច នៅទីក្រុងគៀវ និងទីក្រុងមូស្គូ នៅ ថ្ងៃ ទី ១៤ និង ១៥។

ដំណើរទស្សនកិច្ចរបស់លោកដែលនិងគ្រោងធ្វើដំណើរទីកាន់ប្រទេស រុស្សី និង អ៊ុយក្រែន នៅថ្ងៃទី ១៤ និង ១៥ នេះធ្វើឡើងបន្ទាប់ពីលោក ម៉ាក្រុង បានជួបជាមួយមេដឹកនាំរុស្សី និង អ៊ុយក្រែន។ ដំណើរទស្សនកិច្ចរបស់លោក Olaf Scholz ត្រូវបានអ្នកវិភាគថា លោកអាចនិងនិយាយអំពីបញ្ហាអ៊ុយក្រែន និងការចរចាជាមួយលោកពូទីន។ លោក Macron បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សារវាងភាគីទាំងពីរបានបញ្ចប់ដោយជោគជ័យដោលលោកបញ្ចាក់ថា រុស្សី អាចនិងមិនបន្ថែមទ័ពទៅកាន់ព្រំដែនអ៊ុយក្រែនទៀតនោះទេ។ លោកបន្តថា ដំណើរទស្សនកិច្ចរបស់លោកក៏បានធ្វើឲ្យចំណងមិត្តភាព បារាំង រុស្សី ល្អប្រសើរជាងពីមុនផងដែរ។

យោងតាមសារព័ត៌មាន Associated Press បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ទៅកាន់ទីក្រុងគៀវ លោក ម៉ាក្រុង នឹងធ្វើដំណើរទៅកាន់រដ្ឋធានីប៊ែរឡាំងរបស់អាល្លឺម៉ង់ ជាកន្លែងដែលលោកនឹងជួបជាមួយលោក Scholz និងទស្សនកិច្ចប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ។

ដោយឡែកលោក ពូទីន បានប្រាប់សន្និសីទសារព័ត៌មានថា សំណើរមួយចំនួនរបស់លោក Macron អាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងដោះស្រាយជម្លោះនៅភាគខាងកើតអ៊ុយក្រែន។ លោក មិន បានបញ្ជាក់លម្អិតអំពីរឿងនេះទេ។ លោកពូទីនក៏បាននិយាយថាគាត់និង ម៉ាក្រុង បានយល់ព្រមនិយាយតាមទូរស័ព្ទបន្ទាប់ពី ម៉ាក្រុង បានបញ្ចប់ដំណើររបស់គាត់ទៅកាន់ គៀវ ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃទី ៨ ថា នាវាចុះចតធំៗចំនួន ៦ កំពុងធ្វើដំណើរពីសមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រខ្មៅ ជាកន្លែងដែលពួកគេនឹងធ្វើសមយុទ្ធ។ នៅម៉ោង ៧ នៅបូព៌ា ក្នុង សន្និសីទសារព័ត៌មានរួមរវាងមេដឹកនាំ អាមេរិក និង អាល្លឺម៉ង់ ដែលធ្វើឡើងនៅសេតវិមាន លោក Biden បាន និយាយ ថា នៅ ពេល ដែល រុស្ស៊ី ចូល ឈ្លានពាន អ៊ុយក្រែន អាមេរិកនឹង បញ្ចប់ Nord Stream-2 ដែលជាគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិចោលភ្លាមៗ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានសរសេរអត្ថបទមួយក្នុងកាសែត The Times កាលពីថ្ងៃទី៨ ដោយជំរុញឱ្យសម្ព័ន្ធមិត្តណាតូបញ្ចប់ផែនការសម្រាប់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលនឹងចូលជាធរមាននៅពេលកងទ័ពរុស្ស៊ីឆ្លងកាត់ព្រំដែនជាមួយអ៊ុយក្រែន។

លោក Johnson បាននិយាយថា ភាគីអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកងទ័ពទៅពង្រឹងកងទ័ពណាតូដែលដាក់ពង្រាយនៅក្នុងប្រទេសឡាតវី និងអេស្តូនី។លោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីលីទុយអានីដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍ រដ្ឋធានីអង់គ្លេសនៅពេលក្រោយនៅថ្ងៃទី ៨។ ចនសុនក៏បាននិយាយផងដែរថាគាត់នៅតែជឿជាក់ថា "ការទូតដែលមានគោលការណ៍និងកំណត់" អាចដោះស្រាយវិបត្តិបាន។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitro Kuleba បាននិយាយកាលពីថ្ងៃទី ៨ ថា លោកកំពុងទន្ទឹងរង់ចាំ "សញ្ញា" ដែលនាំដោយ ម៉ាក្រុង ពីទីក្រុងម៉ូស្គូ។ លោកបានប្រាប់អ្នកយកព័ត៌មានថា យើងបើកចំហសម្រាប់ការសន្ទនា យើងមានលក្ខណៈស្ថាបនា យើងកំពុងស្វែងរកដំណោះស្រាយការទូត ប៉ុន្តែយើងនឹងមិនឆ្លងកាត់បន្ទាត់ក្រហមដែលយើងបានកំណត់នោះទេ ។

ទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ ដោយភាគីទាំងពីរបានដាក់ពង្រាយទ័ព និងសម្ភារៈយោធាជាច្រើននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ សហរដ្ឋអាមេរិក អ៊ុយក្រែន និងអង្គការណាតូ បាននិយាយថា រុស្ស៊ីបានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅជិតព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែន និងមានសក្តានុពលនៃ "ការឈ្លានពាន" ។ រុស្ស៊ីបានបដិសេធ ដោយសង្កត់ធ្ងន់ថា សកម្មភាពរបស់អង្គការណាតូបានគំរាមកំហែងដល់សន្តិសុខតាមព្រំដែនរបស់រុស្ស៊ី ហើយរុស្ស៊ីមានសិទ្ធិក្នុងការចល័តទ័ពនៅតាមព្រំដែនដើម្បីការពារទឹកដីរបស់ខ្លួន។

គួររំលឹកវិញផងដែលថាកាលពីពេលថ្មីៗនេះប្រធានាធិបតីបារាំងលោក ម៉ាក្រុង ទើបតែធ្វើដំណើរទស្សនកិច្ចទៅជួប ប្រធានាធិបតីរុស្សី ពូទីន ដែលលោកម៉ាក្រុងបានស្នើឲ្យបង្កើតយន្តការសន្តិសុខថ្មី ខណៈលោកពូទីននៅតែប្រកាន់ជំហររក្សាអធិបតេយ្យភាពខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង