Cc time
Cct850x100 1
Itt 0  web banner

លោកម៉ាក្រុងស្នើបង្កើតយន្តការសន្តិសុខថ្មី ខណៈលោកពូទីននៅតែប្រកាន់ជំហររក្សាអធិបតេយ្យភាពខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្សី និងប្រធានាធិបតីបារាំង

ទីក្រុងមូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបប្រជុំគ្នានៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ដោយបានពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន សន្តិសុខអឺរ៉ុប និងបញ្ហាទ្វេភាគីដែលមានរយៈពេលជិតប្រាំមួយម៉ោង។ មេដឹកនាំទាំងពីរបានធ្វើសន្និសីទសារព័ត៌មានរួមបន្ទាប់មកបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំមួយចំនួន។ កិច្ចប្រជុំនេះធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញបញ្ហាអ៊ុយក្រែន ដោយលោក Macron គ្រោងនឹងជួបជាមួយមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky នៅពេលក្រោយ។

លោក Macron ស្នើរក្នុងការបង្កើត "យន្តការសន្តិសុខថ្មី" សម្រាប់ការប្រឈមមុខដាក់គ្នានៅអ៊ុយក្រែន។ ប្រធានាធិបតីបារាំងរូបនេះបានបន្តថា ការសន្ទនាជាមួយរុស្ស៊ី "គឺជាមធ្យោបាយតែមួយគត់ក្នុងការធានាសន្តិសុខ និងស្ថិរភាពនៅអឺរ៉ុប"។ ប្រសិនបើយន្តការ និងសន្ធិសញ្ញាដែលមានស្រាប់មិនគ្រប់គ្រាន់ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខ លោកបានស្នើឱ្យបង្កើតយន្តការ និងសន្ធិសញ្ញាថ្មីឡើងវិញ។ លោក Macron បានកត់សម្គាល់ជាពិសេសថា ប្រទេសបារាំង និងរុស្ស៊ី "ពុំទាន់ច្បាស់ដូចគ្នា" អំពីអត្ថន័យនៃឯកសារដូចជាច្បាប់ចុងក្រោយរបស់ទីក្រុង Helsinki ឆ្នាំ ១៩៧៥ ដែលបានបង្កើតនូវអ្វីដែលនឹងក្លាយជាអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ជាពិសេសនៅពេលដែលវា ក្លាយជាបញ្ហាសិទ្ធិមនុស្ស និងបូរណភាពទឹកដីនៃរដ្ឋនិមួយៗ។

លោក ពូទីន និយាយថា ណាតូមិនអើពើនឹងសំណើសន្តិសុខរបស់រុស្ស៊ីឡើយ ស្របពេលនោះដែលរុស្សីបានដាក់សំណើរនូវចំណុចមួយចំនួន ៣ ក្នុងនោះមាន សំណើរសន្តិសុខដែលទីក្រុងម៉ូស្គូបានផ្សព្វផ្សាយជាសាធារណៈក្នុងខែធ្នូ៖ គ្មានការពង្រីកអំណាចណាតូបន្ថែមទៀត គ្មានការដាក់ពង្រាយប្រព័ន្ធវាយប្រហារនៅតាមព្រំដែនរុស្ស៊ី និងការដកថយនៃការដាក់ពង្រាយទ័ពណាតូបច្ចុប្បន្នដូចទៅនិងឆ្នាំ ១៩៩៧ ។ ការឆ្លើយតបរបស់អង្គការណាតូ និងសហរដ្ឋអាមេរិក ដែលបានផ្ញើកាលពីសប្តាហ៍មុន ជាមួយនឹងសំណើសុំរក្សាជាឯកជន មិនបានដោះស្រាយចំណុចទាំងនេះទាល់តែសោះ។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា បាទ ឬទេ ហាក់ដូចជាពួកគេមិនខ្វល់ពីសំណើររបស់ខ្ញុំទាល់តែសោះ ហើយលទ្ធផលដែលណាតូប្រាប់វិញបែរជាចម្លើយផ្សេងពីសំណើររបស់ រុស្សី។

ទន្ទឹមនិងនេះ ពូទីន យល់ព្រមធ្វើការលើសំណើរកាត់បន្ថយការកើនឡើងរបស់លោក ម៉ាក្រុង

ប្រធានាធិបតីរុស្ស៊ីបាននិយាយថា វាគឺ "អាចធ្វើទៅបាន" ដើម្បីឆ្ពោះទៅមុខបន្ត ហើយសំណើរដែលបង្ហាញដោយលោក ម៉ាក្រុង អាចនាំទៅដល់ការបន្ថយស្ថានការណ៍នៅអ៊ុយក្រែន ទាំងលោកពូទីន និងលោក Macron មិនបានបង្ហាញព័ត៌មានលម្អិតណាមួយអំពីអ្វីដែលអាចជាធាតុផ្សំនោះទេ ដោយលោក ពូទីន បាននិយាយថា លោកនឹងពិភាក្សាបញ្ហានេះជាមួយលោក ម៉ាក្រុង បន្ថែមទៀត បន្ទាប់ពីប្រធានាធិបតីបារាំងមានឱកាសជួបជាមួយប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃអង្គារ។

លោក Putin បាននិយាយថាទីក្រុង គៀវ ត្រូវតែប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង Minsk បញ្ឈប់ការរើសអើងជនជាតិរុស្ស៊ីនៅអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីបានចង្អុលបង្ហាញថា ជំនួសឱ្យការចាត់វិធានការដើម្បីផ្តល់ស្វ័យភាពដល់តំបន់ដាច់ពីគ្នានៃ Donetsk និង Lugansk អ៊ុយក្រែនបានជ្រើសរើសធ្វើទុក្ខបុកម្នេញអ្នកកាទូតរុស្សី។ ប្រធានាធិបតីរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មានថា ចំពោះកិច្ចព្រមព្រៀងទីក្រុង Minsk ថាតើវានៅតែអាចដំណើរការបាន ឬមានទស្សនៈបែបណាក៏ដោយ ខ្ញុំមានអារម្មណ៍ថាដូចជាកិច្ចព្រមព្រៀងមួយគ្មានសារៈសំខាន់ទាល់តែសោះ ស្របពេលនោះដែល លោក ពូទីន ព្រមានអំពីសង្គ្រាមនុយក្លេអ៊ែរដែលអាចកើតមាន ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយណាតូ។

ដោយលើកឡើងពីអំណះអំណាងរបស់អង្គការណាតូដែលថាប្រទេសណាមួយមានសេរីភាពក្នុងការចូលរួមសម្ព័ន្ធភាព ប្រសិនបើខ្លួនចង់បាននោះ លោក ពូទីន បាននិយាយថា អ៊ុយក្រែនដែលធ្វើដូច្នេះនឹងនាំឱ្យមានសង្គ្រាមនុយក្លេអ៊ែរជាមួយរុស្ស៊ីយ៉ាងឆាប់រហ័ស។

Khcct banner

អត្ថបទទាក់ទង