Yearendyearend1140x150
Img 0571

លោកម៉ាក្រុងបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងបេសកកម្មការទូតដែលប្រឈមហានិភ័យខ្ពស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីបារាំងលោក ម៉ាក្រុង

ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូកាលពីថ្ងៃចន្ទក្នុងចលនាការទូតដ៏ប្រថុយប្រថានមួយ ដោយស្វែងរកការប្តេជ្ញាចិត្តនិងសេចក្តីទុកចិត្តពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីកាត់បន្ថយភាពតានតឹងជាមួយអ៊ុយក្រែន ដែលជាកន្លែងមួយដែលមេដឹកនាំលោកខាងលិចកំពុងភ័យព្រួយបារម្ភខខ្លាចផ្ទុះសង្រ្គាម។

លោក ម៉ាក្រុង បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយសម្ព័ន្ធមិត្តលោកខាងលិច លោក ពូទីន និងមេដឹកនាំអ៊ុយក្រែនកាលពីសប្តាហ៍មុន។ លោកនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទីក្រុង គាវ ដោយយកភាពជាម្ចាស់ការក្នុងការដោះស្រាយវិបិត្តអ៊ុយក្រែន រុស្សី ក្នុងដំណើរទស្សនៈកិច្ចនេះលោក ម៉ាក្រុង និងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយជម្លោះ អ៊ុយក្រែន រុស្សី ដោយលោកសង្ឃឹមថានិងមិននាំភាពអាម៉ាស់មកកាន់ទឹកដីបារាំងវិញនោះទេ។ តាមប្រភពមួយបានឲ្យដឹងថាលោក ម៉ាក្រុង កំពុងតែធ្វើដំណើរទៅកន្លែងដែលមិនអាចបញ្ចប់ជម្លោះ ហើយលោកអាចនិងពាំនាំភាពអាម៉ាស់មួយមកឲ្យប្រជាជនបារាំងវិញក៏ថាបាន។

ទន្ទឹមនិងនេះ រុស្ស៊ីបានដាក់ពង្រាយទ័ពជិត ១០ ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន ហើយទាមទារឲ្យអង្គការណាតូ និងអាមេរិកធានាសន្តិសុខ រួមទាំងអង្គការណាតូមិនត្រូវ ទទួលអ៊ុយក្រែនជាសមាជិកជាដាច់ខាត។

ប្រភពដែលជិតដិតជាមួយលោក Macron បានឲ្យដឹងថាគោលបំណងមួយនៃដំណើរទស្សនកិច្ចរបស់លោកគឺដើម្បីទិញពេលវេលា និងបង្កកស្ថានការណ៍រយៈពេលជាច្រើនខែ យ៉ាងហោចណាស់រហូតដល់ការបោះឆ្នោត "Super April" នៅអឺរ៉ុប - នៅប្រទេសហុងគ្រី ស្លូវេនី និងការបោះឆ្នោនៅបារាំងសម្រាប់អាណាត្តិថ្មី។

មេដឹកនាំបារាំងរូបនេះដែលបានទទួលកេរ្តិ៍ឈ្មោះសម្រាប់ការតស៊ូការទូតជាសាធារណៈបានទទួលការគាំទ្រយ៉ាងខ្លាំងចាប់តាំងពីគលោកបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៧ លោកបានព្យាយាមទាំង ប្រឈមមុខនឹងលោកពូទីនក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ កិច្ចខិតខំប្រឹងប្រែងរបស់គលោកបាននាំមកនូវការវិលត្រឡប់មិត្តភាពជាថ្មីយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំរុស្ស៊ី។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងទៅទីក្រុងមូស្គូ និងអ៊ុយក្រែនកើតឡើងមិនដល់បីខែមុនការបោះឆ្នោតប្រធានាធិបតីបារំាងថ្មី។ ទីប្រឹក្សានយោបាយរបស់គាត់មើលឃើញពីការគាំទ្រដល់លោកក្នុងការបោះឆ្នោតដ៏មានសក្តានុពលខាងមុខនេះ ទោះបីជាលោក Macron មិនទាន់បានប្រកាសថាតើគាត់នឹងឈរឈ្មោះក៏ដោយ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង