Yearendyearend1140x150

មីយ៉ាន់ម៉ា៖ សម្តេច ហ៊ុន សែនថា “ឯងចង់រកសន្តិភាពឱ្យ វាចង់វៃគ្នាបើចង់វៃគ្នាវៃទៀតទៅ”

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៌
/
សម្តេចហ៊ុនសែន និង មេដឹកនាំប្រទេស មីយ៉ាន់ម៉ា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន នៅថ្ងៃទី ៧ កុម្ភៈនេះ បានប្រកាសជាថ្មីពីគោលបំណងរបស់សម្តេចដែលអញ្ជើញទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីរកសុខសន្តិភាព និង បើកផ្លូវឱ្យមានការចរចាបញ្ចប់សង្គ្រាមផ្ទៃក្នុង។តែដំណើរទស្សនកិច្ចនេះ មានពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនរិះគន់ និងជេរប្រមាថសម្តេច។ជាការឆ្លើយតបសម្តេ ហ៊ុន សែន បានបោះសម្តីវិញថា “ឯងចង់រកសន្តិភាពឱ្យ វាចង់វៃគ្នា បើចង់វៃគ្នាវៃបន្តទៀតទៅ”។

ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន បានថ្លែងការពារពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ានាពេលកន្លងមកដែលគ្មានអ្វីក្រៅពីជំរុញឱ្យភាគីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាចូលតុចរចា ដើម្បីបញ្ចប់សង្គ្រាមរាំរ៉ៃជាង៧០ឆ្នាំ និង នាំឱ្យប្រជាជនប្រទេសនេះមានសុខសន្តិភាព។

ការថ្លែងការពារនេះ ធ្វើឡើងក្នុងពេលដែលសម្តេច អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

បើតាមសម្តេច ហ៊ុន សែន ដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា គឺសម្តេចចង់ស្វែងរកសុខសន្តិភាពជូនពលរដ្ឋមីយ៉ាន់ម៉ា ហើយការចរចានោះទៀតសោតគឺគ្មានអ្វីក្រៅពីឱ្យមេដឹកនាំយោងធាដែលកំពុងគ្រប់គ្រងអំណាចអនុវត្តតាមគោលការណ៍ទាំង៥ចំណុចដែលប្រទេសជាសមាជិកអាស៊ានសម្រេចរួមគ្នាកន្លងមកនោះទេ។

ឆ្លើយតបនឹងការរិះគន់ និងជេរប្រមាថ សម្តេច បានបោះពាក្យសម្តីជាលក្ខណៈបែបឌឺដងទៅវិញថា សម្តេច បានចំណាយពេលវេលាក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយសង្គ្រោះពលរដ្ឋមីយ៉ាន់ម៉ាឱ្យរួចផុតពីភ្លើងសង្គ្រាមតែបែរជារងការជេរប្រមាថ ដូច្នេះសម្តេចលើកទឹកចិត្តឱ្យវៃគ្នាបន្តទៀតប្រសិនបើចង់វៃ ព្រោះមិនស្លាប់ពលរដ្ឋខ្មែរនោះទេ។

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៧ មករានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

ដំណើរទស្សកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា បានធ្វើឲ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួន មានការផ្ទុះកំហឹង និង សម្តែងការមិនពេញចិត្ត ព្រមទាំងយករូបថតសម្តេច មកជាន់ឈ្លីនឹងជើង និង ដុតកម្ទេចចោល។ជាងនេះទៅទៀតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានករណីបំផ្ទុះគ្រាប់បែកច្នៃនៅក្បែរស្ថានទូតកម្ពុជាក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដែលកម្ពុជាចាត់ទុកថាជាការគំរាមគំហែង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង