Cc time
Cct850x100 1
Itt 0  web banner

អ្នកជំនាញចាត់ទុកការយកពន្ធលើ«អាជីវកម្មអនឡាញ»គឺជាការប្រកួតប្រជែងស្មើភាព

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អ្នកជំនាញចាត់ទុកការយកពន្ធលើ«អាជីវកម្មអនឡាញ»គឺជាការប្រកួតប្រជែងស្មើភាព ប្រភពរូប៖ Science News

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនឹងចាប់ផ្តើមអនុវត្តយកពន្ធទៅលើអាជីវកម្មអនឡាញ ដូចជាក្រុមហ៊ុន ហ៊ុន Facebook ក្រុមហ៊ុន Netflix ជាដើម ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២នេះតទៅ។ ការយកពន្ធលើអាជីវកម្មអនឡាញ គឺជាការប្រកួតប្រជែងដ៏ស្មើភាពគ្នាដែលវិស័យឯកជនចង់បាន ជាពិសេសគឺការចូលរួមប្រមូលថវិកាកសាងជាតិ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា ការចាប់ផ្តើមអនុវត្តចំពោះការប្រមូលពន្ធលើអាជីវកម្មតាមប្រព័ន្ធអនឡាញ គឺជារឿងមួយដែលត្រឹមត្រូវ និងល្អបំផុត ព្រោះវាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនថវិកាជាតិ ហើយនឹងធ្វើឱ្យកាន់តែស្មើភាពគ្នាក្នុងការប្រកួតប្រជែងលើអាជីវកម្ម។

លោកបណ្ឌិត គីសរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា ក៏បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា កន្លងមក កម្ពុជាមិនអាចគ្រប់គ្រងបានចំពោះការប្រមូលពន្ធអាជីវកម្មអនឡាញ ជាពិសេសក្រុមហ៊ុនបរទេសជាច្រើនបានគេងចំណេញពីពន្ធរបស់កម្ពុជាដូចជា Amazon, Netflix, Youtube ជាដើម។

លោកបណ្ឌិតបន្ថែមថា ដូចនេះ ការប្រមូលពន្ធលើអាជីវកម្មអនឡាញមួយចំនួនដូចជា Amazon, Alibaba ជាដើម អាចនឹងផ្តល់ឱ្យកម្ពុជាទទួលបានផលប្រយោជន៍ជាចំណូលពន្ធមួយចំណែក ដើម្បីកសាងជាតិឱ្យកាន់តែមានការរីកចម្រើន។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងកម្មវិធីពិសេសស្តីពីពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ០៣ ខែ កុម្ភៈថា ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២តទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តយកពន្ធទៅលើអាជីវកម្មអនឡាញ ដូចជាក្រុមហ៊ុន ហ៊ុន Facebook ក្រុមហ៊ុន Netflix ជាដើម។

ក្រុមហ៊ុនបរទេសធំៗដែលកំពុងធ្វើពាណិជ្ជកម្មតាមអនឡាញ ដូចជាក្រុមហ៊ុន Facebook ក្រុមហ៊ុន Netflix បានទាក់ទងមកចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីអនុវត្តបង់ពន្ធ អាករលើតម្លៃបន្ថែម (VAT)៕

Khcct banner

អត្ថបទទាក់ទង