Cct850x100 1

សមាគមសម្ព័ន្ធខ្មែរចិននឹងយកម៉ាស់ដែលដៃគូឧបត្ថម្ភ ចែកជូនសមាជិករបស់ខ្លួន

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កាលពីថ្មីៗនេះ​​​ ការិយាល័យកិច្ចការបរទេសនៃខេត្តជីលីងនៃប្រទេសចិនបានឧបត្ថម្ចម៉ាស់ចំនួន២ម្មឺន៤ពាន់ដល់សមាគមសម្ព័ន្ធខ្មែរចិន។

ភ្នំពេញ៖ ក្រោយពីទទួលម៉ាស់ចំនួនជាង៥០០០០ពីស្ថាប័នមិត្តភាពរបស់ខ្លួន សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជានឹងយកម៉ាស់ទាំងនេះទៅចែកចាយជូនស្ថាប័ននានាដែលជាសមាជិករបស់ខ្លួន។

សមាគមសម្ព័ន្ធខ្មែរចិនបានទទួលម៉ាស់សរុបចំនួន៥៥៦៥០និងប្រដាប់វាស់កំដៅចំនួន៤០គ្រឿង ដែលក្នុងនោះសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា​បានផ្តល់ជូនចំនួន១ម្មឺនម៉ាស់និងប្រដាប់វាស់កំដៅចំនួន៣០គ្រឿង ,សមាគមគ្រឿងចក្រជនជាតិចិននៅកម្ពុជាផ្តល់ជូនចំនួន១ម្មឺន១៦៥០ម៉ាស់, ការិយាល័យកិច្ចការអនិកជនខេត្តក្វាងទុងប្រទេសចិនផ្តល់ជូនចំនួន១ម្មឺនម៉ាស់និងប្រដាប់វាស់កំដៅចំនួន១០គ្រឿង ហើយនិងការិយាល័យកិច្ចការបរទេសនៃ ខេត្តជីលីងនៃប្រទេសចិនបានផ្តល់ជូនចំនួន២ម្មឺន៤ពាន់ម៉ាស់។

អ្នកឧកញ្ញាពុងឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិនបានផ្ញើលិខិតថ្លែងអំណរគុណដល់ស្ថាប័នខាងលើ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពួកគេ​ ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់បងប្អូនខ្មែរដែលកាត់ខ្សែស្រលាយចិននៅកម្ពុជា។

សមាគមសម្ព័ន្ធខ្មែរចិននឹងយកម៉ាស់និងសំភារៈខាងលើ​ បែងចែកដល់ស្ថាប័ននានាដែលជាសមាជិករបស់សមាគម ដែលក្នុងនោះរួមមានសាខាសមាគមតាមបណ្តាខេត្ត សាលារៀនភាសាចិន​ផងដែរ។​

កាលពីថ្មីៗនេះ​​​  សមាគមគ្រឿងចក្រជនជាតិចិននៅកម្ពុជាផ្តល់ម៉ាស់ចំនួន១ម្មឺន១៦៥០ជូនដល់សមាគមសម្ព័ន្ធខ្មែរចិន។
កាលពីថ្មីៗនេះ​​​  សភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា​បានផ្តល់ជូនចំនួន១ម្មឺនម៉ាស់និងប្រដាប់វាស់កំដៅចំនួន៣០គ្រឿងដល់សមាគមសម្ព័ន្ធខ្មែរចិន។


Khcct banner

អត្ថបទទាក់ទង