Cc time
Cct850x100 1
Itt 0  web banner

លោក ពូទីន បានមកដល់ទីក្រុងប៉េកាំងដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ជាមួយលោកស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក ពូទីន បានមកដល់ទីក្រុងប៉េកាំងដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ជាមួយលោកស៊ី ប្រភពរូប៖ ស៊ីស៊ីធីវី

ប៉េកាំង៖ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន នៅថ្ងៃទី ៤ កុម្ភៈនេះ បានធ្វើដំណើរទៅដល់រដ្ឋធានីក្រុមប៉េកាំង ប្រទេសចិនហើយ ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ហើយនឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង។

លោក ពូទីន បានធ្វើដំណើរតាមរយៈយន្តហោះពិសេសរបស់ប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់រដ្ឋធានីក្រុងប៉េកាំង ដើម្បីជួបជាមួយលោកប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃសុក្រនេះ ពិភាក្សាអំពីសន្តិសុខ និង ក្នុងការធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-ចិន កាន់តែស៊ីជម្រៅ និង ជំរុញការកសាងប្រព័ន្ធទំនាក់ទំនងអន្តរជាតិទំនើប។

យោងតាមវីដេអូចេញផ្សាយដោយសារព័ត៌មានរដ្ឋចិន បានបង្ហាញថា ដំណើរទៅដល់របស់លោក ពូទីន ដែលមានរហ័សនាមខ្លាឃ្មុំទឹកកកនេះ ធ្វើឡើងដោយមិនមានការរៀបចំទទួលធំដំអ្វីនោះទេដោយគ្រាន់តែធ្វើដំណើរចុះពីលើយន្តហោះហើយឡើងក្បួនរថយន្តពិសេសចេញដំណើរទៅ។

ជាការគត់សម្គាល់ វត្តមានរបស់លោក វ្លាឌីមៀរ ពូទីនលើទឹកដីមហាអំណាចចិនពេលនេះ ធ្វើឡើងស្របពេលវិបត្តិ អ៊ុយក្រែន-រុស្ស៊ី កំពុងតានតឹងខ្លាំងដោយក្រុមបណ្តាលប្រទេសលោកខាងលិចជាសម្ព័ន្ធមិត្តអង្គការណាតូដាក់សម្ពាធលើរុស្ស៊ីរឿងបញ្ហាអ៊ុយក្រែន។

ទាក់ទងនឹងជំនួបរវាងលោក ស៊ី ជីនពីង និង លោកពូទីនពេលនេះ ត្រូវបានលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov អះអាងថា មានសារសំខាន់ ក្នុងការធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-ចិន កាន់តែស៊ីជម្រៅ និង ជំរុញការកសាងប្រព័ន្ធទំនាក់ទំនងអន្តរជាតិទំនើប។ចំពោះបញ្ហានៅអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មិនទាន់ហ៊ានបញ្ជាក់ជំហរចំៗនោះទេ៕

Khcct banner

អត្ថបទទាក់ទង