Yearendyearend1140x150

អគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំច្បាប់ថ្មី ដើម្បីរឹតបន្តឹងលើជនបរទេស ចូល-ចេញ និងស្នាក់នៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៣ ខែកុម្ភៈ ប្រជុំឆ្លងការផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី។ ច្បាប់នេះមានគោលបំណង ធានាការគ្រប់គ្រងជនបរទេសគ្រប់រូប នៅកម្ពុជា និងមានគោលដៅកំណត់វិធាន លក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ច្បាប់ថ្មីនេះ ត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករណី ដែលត្រូវអនុវត្តតាមវិធាន នៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី ទោះបីជាជននោះ បានចូលមកតាំងលំនៅ មុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។

សូមបញ្ជាក់ថា ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំឆ្លងការផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី និង សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍ និងប្រកាសស្តីពីការបែងចែកចំណូលពីការពិន័យចំពោះបុគ្គលប្រព្រឹត្តល្មើស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង