Yearendyearend1140x150

អាម៉េរិកចោទរុស្ស៊ីរៀបចំផែនការបង្កើតវីដេអូក្លែងក្លាយ ដើម្បីដាក់បន្ទុកលើអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កងកម្លាំងពិសេសរបស់ អ៊ុយក្រែន


អាម៉េរិក៖ មន្ត្រីអាម៉េរិកបានចោទប្រកាន់រុស្សីកំពុងរៀបចំ "បង្កើតលេសសម្រាប់ការលុកលុយ" ទៅកាន់អ៊ុយក្រែនដោយបង្កើត វីដេអូឃោសនាបែបក្រាហ្វិក ដែលពណ៌នាអំពីការវាយប្រហារក្លែងក្លាយដោយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។

លេខាធិការសារព័ត៌មានលោក John Kirby បាននិយាយថា សហរដ្ឋអាម៉េរិកជឿថារដ្ឋាភិបាលរុស្ស៊ី "កំពុងរៀបចំផែនការវាយប្រហារក្លែងក្លាយដោយយោធាអ៊ុយក្រែន ឬកងកម្លាំងចារកម្មប្រឆាំងនឹងទឹកដីអធិបតេយ្យភាពរុស្ស៊ី ឬប្រឆាំងនឹងប្រជាជនដែលនិយាយភាសារុស្ស៊ី ដើម្បីបង្កើតហេតុផលមិនពិត ដែលជាធ្នាក់ចង់យកលេសសម្រាប់ការលុកលុយទឹកដីអ៊ុយក្រែន។

លោកបានបន្ថែមថា ការវាយប្រហារក្លែងក្លាយនេះ យើងជឿថា រុស្ស៊ីនឹងផលិតវីដេអូឃោសនាបែបក្រាហ្វិច ដែលនឹងរួមបញ្ចូលសាកសព និងតួសម្តែងដែលនឹងបង្ហាញពីអ្នកកាន់ទុក្ខ និងរូបភាពនៃទីតាំងដែលត្រូវបានបំផ្លាញ ក៏ដូចជាឧបករណ៍យោធានៅក្នុងដៃរបស់អ៊ុយក្រែន ឬលោកខាងលិចដែលមើលទៅដូចជាហេតុការណ៌ជាក់ស្តែងអញ្ចឹង។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហភាពអឺរ៉ុប លោក Vladimir Chizhov បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូមិនមានគម្រោង ធ្វើវីដូអូក្លែងក្លាយដូចអាម៉េរិកចោទណាមួយដើម្បីឈ្លានពានអ៊ុយក្រែននោះទេ។

គួររំលឹកផងដែលថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិថ្មីមួយរវាងសហរដ្ឋអាមេរិក និងស្លូវ៉ាគី នៅក្រសួងការបរទេស ដែលជាទង្វើដែលទំនងជាធ្វើឱ្យទីក្រុងម៉ូស្គូខឹងសម្បារ។

Blinken បានធ្វើសេចក្តីប្រកាសជាមួយមន្ត្រីកំពូលស្លូវ៉ាគី រដ្ឋមន្ត្រីការបរទេស Ivan Korčok និងរដ្ឋមន្ត្រីការពារជាតិ Jaroslav Naď ដែលបានចង្អុលបង្ហាញថា សន្តិសុខអឺរ៉ុបកំពុងតែជួបហានិភ័យដោយសារតែការឈ្លានពានរបស់រុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង