Cc time
Cct850x100 1
Itt 0  web banner

ប្រមុខការទូតរុស្ស៊ី-ចិនជួបគ្នាដើម្បីពង្រឹងទំនាក់ទំនងស្របពេលវិបត្តិ អ៊ុយក្រែន-រុស្ស៊ី កំពុងតានតឹង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/


ចិន៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃទី ៣ កុម្ភៈ បានជួបជាមួយសមភាគីរុស្ស៊ី លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ដើម្បីរៀបចំចុងក្រោយនៃកិច្ចប្រជុំកម្រិតខ្ពស់រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ។

ក្នុងកិច្ចពិភាក្សានោះ លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ីថា ប្រធានាធិបតីចិន Xi Jinping នឹងជួបផ្ទាល់ជាមួយប្រធានាធិបតី Vladimir Putin ជាលើកដំបូង ដើម្បីរៀបចំផែនការសម្រាប់ទំនាក់ទំនងចិន និង រុស្ស៊ីក្នុងយុគសម័យក្រោយកូវីដ-១៩។

ជាការឆ្លើយតបលោក Lavrov បានប្រាប់លោក Wang Yi កិច្ចប្រជុំកំពូលនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ ហើយវាពិតជាមានសារសំខាន់ ក្នុងការធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-ចិន កាន់តែស៊ីជម្រៅ និង ជំរុញការកសាងប្រព័ន្ធទំនាក់ទំនងអន្តរជាតិទំនើប។

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ហើយនឹងជួបលោក ស៊ី នៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពី “ទស្សនៈរួម” ស្តីពីសន្តិសុខ ចំពេលមានការព្រួយបារម្ភថា រុស្ស៊ីកំពុងរៀបចំ វាយអ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង