Yearendyearend1140x150

អត្ថន័យពិត«អាំងប៉ាវ»សំខាន់គឺស្រោមអាំងប៉ាវក្រហមដើម្បីរក្សាសំណាងល្អ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ 红包(Hongbao)ភាសាចិនកាតាំងហៅថា 利是(laishi)ខ្មែរហៅអាំងប៉ាវគឺជនជាតិចិនដាក់លុយចូលស្រោមសំបុត្រក្រហមមួយ ទុកជាកាដូជូនឲ្យអ្នកផ្សេងក្នុងពិធីសប្បាយរីករាយ ដូចជាចូលឆ្នាំថ្មីប្រពៃណីចិន ពិធីអាពាហ៍ពិពាហ៍ និងខួបកំណើតជាដើម។

ហើយចំពោះ ការដាក់លុយចូលអាំងប៉ាវប៉ុន្មានទើបសម? នេះអាស្រ័យដោយសភាពការណ៍ខុសៗគ្នាទេ។ ធម្មតាគឺមិនសូវដាក់ច្រើនទេ ដោយសារចំពោះអាំងប៉ាវ មិនមែនចង់បានលុយអីពីអ្នកផ្សេងនោះទេ សំខាន់បំផុតគឺស្រោមអាំងប៉ាវក្រហមនេះ។ ជនជាតិចិនភាគច្រើននឹងទុកស្រោមអាំងប៉ាវក្រហមនេះរហូត ដើម្បីរក្សាសំណាងល្អនេះរហូត។ នេះទើបជាអត្ថន័យពិតៗរបស់ការចែកអាំងប៉ាវតែម្តង។

បើតាមកញ្ញា សារាយ Sahrai Zhang បានឲ្យដឹងថា 利是(laishi)ពាក្យនេះមានប្រភពមកពីសៀវភៅបុរាណរបស់ចិន《易经》(I-Ching)គឺជាសៀវភៅកត់ត្រាអំពីការប្រែប្រួលសភាពការណ៍ពិភពលោកនេះ ជាសៀវភៅphilosophyដែល៥ពាន់ឆ្នាំមុនបានត្រូវបុព្វបរុសចិនកត់ត្រានិងចងក្រងហើយ។ គម្ពីរនេះជាគម្ពីរដំបូងបង្អស់របស់ចិន ជនជាតិចិន៥ពាន់ឆ្នាំកន្លងមក មិនថារជ្ជកាលណាមួយសុទ្ធតែយកសៀវភៅនេះជាសៀវភៅគល់ បើនិយាយធំសម្រាប់គ្រប់គ្រងរដ្ឋ បើនិយាយតូចគឺរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ។

និយាយមកអាំងប៉ាវវិញដែលត្រូវកត់ក្នុងសៀវភៅបុរាណចិនគឺមានន័យថា大吉大利(Daji Dali)好运连连(Haoyun Lianlian)បកជាខ្មែរគឺស្រដៀងជាសំណាងល្អ។ ពេលចូលឆ្នាំចិន ឪពុកម្តាយនឹងឲ្យកូនចៅ កូនចៅក៏នឹងជូនអ្នកចាស់ៗដែលត្រូវជាលោកតាយាយ ឪពុកម្តាយ ពូមីង...ក្នុងក្រុមគ្រួសារនិងញាតិសន្តានដែរ ដើម្បីបង្ហាញពីការជូនពរសំណាងល្អក្នុងឆ្នាំថ្មី។ ក្នុងក្រុមហ៊ុន ថៅកែក៏ចូលចិត្តយកអាំងប៉ាវចែកបុគ្គលិកដែរ ដើម្បីធ្វើឱ្យការរកស៊ីរបស់ខ្លួនបានកាន់តែច្រើនក្នុងឆ្នាំថ្មីនេះ។

ដោយសារតែប្រទេសចិនមានទំហំធំ មានជនជាតិច្រើន ហេតុដូច្នេះ ប្រពៃណីទំនៀមទម្លាប់ក៏ខុសគ្នាដែរ។ តែចំពោះអាំងប៉ាវគឺមានទម្លាប់១ដូចគ្នាគឺ អ្នកនៅលាវ មិនថាអាយុដល់ប៉ុន្មានហើយ ពេលចូលឆ្នាំចិនមិនបាច់យកអាំងប៉ាវចែកនរណាទេ គឺអ្នកចាស់ក៏ដោយអ្នកក្មេងក៏ដោយឲ្យតែរៀបការហើយសុទ្ធតែត្រូវយកអាំងប៉ាវឲ្យអ្នកនៅលាវ ដើម្បីបង្ហាញថា ជូនពរម្នាក់នេះមានសំណាងនឹងជួបគូនៅឆ្នាំថ្មី ហើយក៏ជាទឹកចិត្តមួយជួយគាត់សន្សំលុយត្រៀមរៀបការ។ មិនថាអត្ថន័យយ៉ាងម៉េចគឺមានន័យថា ដាស់តឿន កុំនៅលីវនៅឆ្នាំថ្មីនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង