Yearendyearend1140x150

ប្រធាននាធិបតីទួរគីទៅអ៊ុយក្រែនដើម្បីបញ្ចុះកំដៅជម្លោះរវាង រុស្សី-អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធាននាធិបតីទួរគីលោក Recep Tayyip Erdogan


អ៊ីស្តង់ប៊ុល៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ធ្វើទស្សនកិច្ចនៅអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្របសម្រួលរវាងទីក្រុង គៀវ និងទីក្រុងម៉ូស្គូ ចំពេលមានភាពតានតឹងកើនឡើង។ ទោះបីជាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ីក៏ដោយ អ្នកវិភាគបានព្រមានថា លោក Erdogan កំពុងតែយកបញ្ហាដាក់ខ្លួន។ដំណើរទស្សនៈកិច្ចមួយនេះនឹងកាត់បន្ថយភាពតានតឹងខណៈដែលរុស្ស៊ីកំពុងបន្តការកសាងយោធារបស់ខ្លួននៅជិតព្រំដែនអ៊ុយក្រែន។

លោក Asli Aydintasbas សមាជិកជាន់ខ្ពស់នៅក្រុមប្រឹក្សាអឺរ៉ុប និយាយថា លោក Erdogan ជឿជាក់ថាគាត់មានជំហរពិសេសក្នុងការសម្រុះសម្រួលវិបិត្តមួយនេះ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់លោក Erdogan ។ ប៉ុន្តែសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ Mustafa Aydin នៃសាកលវិទ្យាល័យ Kadir Has នៃទីក្រុងអ៊ីស្តង់ប៊ុល ព្រមានមេដឹកនាំទួរគីនេះថាកំពុងតែយកបញ្ហាមកដាក់ខ្លួនហើយ។

លោក Erdogan បានបន្ថែមថាប្រទេសទួរគី ស្ថិតក្នុងកន្លែងដ៏ល្អមួយក្នុងការសម្រុះសម្រួល ទុទិដ្ឋិនិយមរបស់ខ្ញុំកើតចេញពីទស្សនៈរបស់រុស្ស៊ីដែលចង់ស្វែងរកសន្តិភាពពិតប្រាកដចៀសជាងបង្កទៅជាសង្រ្គាម។ ខ្ញុំមិនគិតថា រុស្ស៊ីកំពុងស្វែងរកការសម្រុះសម្រួលរវាង រុស្ស៊ី និងអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង