Yearendyearend1140x150

កម្ពុជាសម្រេចមិនអញ្ជើញមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ជួបជាមួយលោកនាយឧត្តមសេនីយ៍ មីង អោងឡាំង កាលពីថ្ងៃទី ៧ មករា ឆ្នាំ២០២២។

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ៣ កុម្ភៈនេះ បានសម្រេចមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននោះទេ។ការសម្រេចនេះ ក្រោមហេតុផលថា ដោយសារមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះឡើយ។ការសម្រេចនេះ គឺដោយសារតែមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច។

ប៉ុន្តែប្រទេសជាសមាជិកអាស៊ានបានស្នើឱ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងឱ្យមកជំនួសដែលជាអ្នក មិនជាប់ពាក់ព័ន្ធនយោបាយជាជាងទុកកៅអីឱ្យនៅទំនេរ។

គួរបញ្ជាក់ថា កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM Retreat) ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី ១៨-១៩ ខែមករា​ ឆ្នាំ​២០២២​ ខាងមុខនៅ​ខេត្តសៀមរាប​ ត្រូវបាន​កម្ពុជា​ ដែល​ជាប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ២០២២​នេះជូនដំណឹង​ថា ​លើក​ទៅធ្វើ​នាពេល​ក្រោយ​វិញ​។​ ជុំវិញការ​លើកពេល​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថាមក​ពីហេតុផល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាច្រើនរូប​ មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​។ ទោះយ៉ាងណា​ ការលើក​ពេលកិច្ច​ប្រជុំ​ដ៏សំខាន់នេះ​ ត្រូវ​អ្នក​តាមដានសភាពការណ៍​នយោបាយ​អាស៊ាន​ និងភូមា​ មើល​ឃើញ​ហេតុផល​ច្រើន​ជាងអ្វី​ដែល​ក្រសួងការបរទេស​កម្ពុជា​លើកឡើង​ទៅទៀត។​

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង