Yearendyearend1140x150
Img 0571

វ៉ាក់សាំង (AstraZeneca) ចំនួន៣០ម៉ឺនដូសជាជំនួយរបស់ប៉ូឡូញប្រគល់ដល់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖វ៉ាក់សាំង ៣០ម៉ឺនដូស ប្រភេទ (AstraZeneca) ជាជំនួយរដ្ឋាភិបាលប៉ូឡូញ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី ៣០ មករា ឆ្នាំ២០២២នេះ។សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះដោយផ្ទាល់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេច ហ៊ុន សែន បានចាត់ទុក វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាឧបករណ៍ដ៏ចាំបាច់មួយបន្ថែមពីលើវិធានសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ និងការពាអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសកលនៃជំងឺកូវីដ១៩ ហើយវ៉ាក់សាំង គឺជាកិច្ចការដ៏ចាំបាច់បំផុតសម្រាប់ការយកឈ្នះលើសត្រូវឥតស្រមោលកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

គិតមកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង ៤៣លានដូស។ ក្រៅតែពីការបញ្ជាទិញ មានប្រទេសជាច្រើនបានផ្តល់ជំនួយមកកម្ពុជាទាំងតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជានោះ មានដូចជា ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី និងហូឡង់ជាដើម។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង