Yearendyearend1140x150

មនុស្ស១០នាក់រងរបួសក្នុងហេតុការណ៍បាក់ស្ពាន Pittsburgh នៅអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/


ស្ពានបាក់

អាម៉េរិក៖ ស្ពានមួយក្នុងទីក្រុង Pittsburgh របស់សហរដ្ឋអាមេរិក បានបាក់រលំជាមួយនឹងរថយន្តចំនួន 6 គ្រឿង រួមទាំងរថយន្តក្រុងមួយផងដែរនៅលើនោះ។ មន្ត្រីបាននិយាយថា មនុស្ស១០នាក់បានរងរបួសស្រាលក្នុងនោះមាន៣នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

ការដួលរលំបានកើតឡើងប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីអាមេរិក Joe Biden បានទៅទស្សនាតំបន់នេះ ដើម្បីនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ។ ប្រធានផ្នែកពន្លត់អគ្គីភ័យ លោក Darryl Jones បាននិយាយថា លោកនិងក្រុមការងារបានប្រើខ្សែប្រវែងជាង 100ft (30m) ហើយបានព្យាយាមបោះនិងទាញជនរងគ្រោះទៅកាន់កន្លែងសុវត្ថិភាព មិនត្រឹមតែប៉ុណ្ណោះយន្តហោះដ្រូនក៏គេបានប្រទះឃើញនៅកន្លែងកើតហេតុផងដែរ។

អ្នកបើកឡានក្រុង Daryl Luciani និងអ្នកដំណើរពីរនាក់របស់គាត់ទៀត ស្ថិតក្នុងចំណោមត្រូវបានជួយសង្គ្រោះពីលើស្ពានដែលដួលរលំ។ លោក Luciani អាយុ 58 ឆ្នាំបាននិយាយថាគាត់មានអារម្មណ៍ថាដូច មានអ្វីផ្ទុះឡើងអញ្ចឹង តែយ៉ាងណាមិញលោកមិនមានរបួសអ្វីនោះទេ។

លោក Luciani បានប្រាប់ទូរទស្សន៍ក្នុងស្រុក WPXI-TV ថា "ឡានក្រុងហាក់បីដូចជាកំពុងលោត និងញ័រ ហើយវាហាក់ដូចជាយូរបន្តុច មិនដល់មួយនាទីផងដែលឡានក្រុងនោះមកឈប់ ហើយក៏ស្រាប់តែស្ពានចាប់ផ្តើមានបញ្ហាតែម្តង។ មន្រ្តីនៅកន្លែងដដែលបានឲ្យដឹងថាដោយសារស្ពានវាចាស់ហើយក៏សាងមកជាយូឆ្នាំទើបបណ្តាលឲ្យមានបញ្ហាអញ្ចឹង។

គួររម្លឹកផងដែរថា ស្ពានដែកនេះត្រូវបានសាងសង់ក្នុងឆ្នាំ 1970 គឺជាផ្លូវទូទៅសម្រាប់អ្នកបើកបរទៅកាន់ទីក្រុង Pittsburgh ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង