Yearendyearend1140x150
Img 0571

កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបាន៣៧៣ប៊ីលានរៀលក្នុងឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលកន្លងទៅ 

ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ចំនួនប្រមាណ ៦,៩លានតោន កើនឡើង ៥,៩៩% និងចំណូលសរុបមានចំនួនប្រមាណ ៣៧៣ប៊ីលានរៀល កើនឡើង ១៧,៦៤% ធៀបនឹងការអនុវត្តឆ្នាំ២០២០។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។

នៅក្នុងឱកាសនេះ ឯកឧត្តមបានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ដ៏មានសក្តានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ និង រៀបចំសាងសង់ផែកុងតឺន័រថ្មីជំហានទី ១ ប្រវែង ៣៥០ម ជម្រៅ ទឹក ១៤,៥ម (២០២២-២០២៥) និងសិក្សាសមិទ្ធលទ្ធភាពសាងសង់ផែកុងតឺន័រជំហានទី២ និងជំហានទី៣បន្តទៀត។

ក្រៅពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តមក៏បានលើកឡើងពីស្ថានភាពនៃកំពង់ផែស្វយ័តភ្នំពេញផងដែរ។ ក្នុងនោះ ទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួនប្រមាណ ៤,២លានតោន កើនឡើង១៣,៤១% និងចំណូលសរុបមានចំនួនប្រមាណ ១៣៨ប៊ីលានរៀល កើនឡើង ១៤,៣៧% ធៀបនឹងការអនុវត្តឆ្នាំ២០២០។

ឯកឧត្តមក៏បានបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ បានបញ្ចប់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធជំហានទី៣ ដំណាក់កាលទី១ នៅចំណតកំពង់ផែកុងតឺន័រ LM១៧ ហើយបាននិងកំពុងអភិវឌ្ឍចំណតផែរណបតាមដងទន្លេមួយចំនួន ជាយុទ្ធសាស្រ្តជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្ខិតសេវាកម្មកំពង់ផែទៅជិតអ្នកប្រើប្រាស់មានដូចជា៖ ចំណតផែរណបពហុបំណងទន្លេបិទ(UM២) សម្រេចបាន១៥% និងចំណតផែរណបពហុបំណងគីឡូម៉ែត្រលេខ៦(TS១១)សម្រេចបាន៦៥%បានចាប់ផ្តើមកិច្ចសហការជាមួយជំនាញការ JICA ដើម្បីសិក្សានិងរៀបចំផែនការមេស្តីពីកំពង់ផែនៅខេត្តព្រះសីហនុ។

ឯកឧត្តមបន្តថា កំពង់ផែស្វយ័តភ្នំពេញ ក៏បានបញ្ចប់ការសិក្សាបុរេសមិទ្ធិលទ្ធភាពផែនការមេដឹកជញ្ជូនតភ្ជាប់ពីទន្លេបាសាក់ទៅសមុទ្រខេត្តកែប ក៏ដូចជាបានបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កែប-កោះទន្សាយនៃខេត្តកែប។ ជាពិសេសបាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង