Yearendyearend1140x150

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរៀបចំវេទិកាស្តីពីការប្រលងចូលក្នុងវិស័យសុខាភិបាល

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាពដោយ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងរៀបចំវេទិកានិស្សិតស.វ.ស ក្រោមប្រធានបទ «តើត្រៀមខ្លួនដូចម្ដេចដើម្បីប្រលងចូលសិក្សាក្នុងវិស័យសុខាភិបាល?»។ កម្មវិធីនេះនឹងផ្សាយបន្តផ្ទាល់លើហ្វេសបុកផ្លូវការស.វ.សនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង៩ ព្រឹកទៅ។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) រួមជាមួយសមាគមនិស្សិតស.វ.សនឹងរៀបចំកម្មវិធីវេទិកានិស្សិតស.វ.សដែលជាវេទិកាពិសេសសម្រាប់ប្អូនៗដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងប្អូនៗដែលត្រៀមប្រឡងក្នុងវិស័យសុខាភិបាល ក្រោមប្រធានបទ «តើត្រូវត្រៀមខ្លួនដូចម្តេចដើម្បីប្រឡងចូលសិក្សាក្នុងវិស័យសុខាភិបាល?» ដើម្បីជាទុនសម្រាប់ប្អូនៗក្នុងការប្រឡងខាងមុខនេះ។

វាគ្មិនដែលចូលរួមជានិស្សិតពូកែស.វ.ស ដែលបានប្រឡងជាប់អាហារូបករណ៍រាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាលមកបកស្រាយអំពីចម្ងល់នានាពាក់ព័ន្ធនឹងការត្រៀមខ្លួនដើម្បីការប្រឡងចូលរៀនវិស័យសុខាភិបាល។កម្មវិធីពិសេសនេះនឹងរៀបចំដោយផ្សាយបន្តផ្ទាល់លើហ្វេសបុកផ្លូវការស.វ.សនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង៩ ព្រឹកតទៅ។ សិស្សានុសិស្សទាំងអស់ចូលរួមស្តាប់ដោយសេរី និងផ្តល់ជាសំណួរនានាតាមរយៈហ្វេសបុកផ្លូវការរបស់ស.វ.សតាមកាលបរិច្ឆេទ និងម៉ោងខាងលើ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង