Yearendyearend1140x150

អ្នកទេសចរចិន១១៥លាននាក់ចេញដើរកម្សាន្តក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ធ្វើឱ្យសេដ្ឋកិច្ចចិនស្តារឡើងវិញយ៉ាងលឿន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ប្រទេសចិន

ភ្នំពេញ៖យោងតាមបទវិភាគសេដ្ឋកិច្ចចិន ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃទិវាពលកម្មសេដ្ឋកិច្ចចិន អន្តរជាតិដែលកំពុងស្ដារឡើងវិញដោយល្បឿនលឿន តាមរយៈវិស័យទេសចរណ៍នេះ។ ដោយក្នុងនោះចំនួន អ្នកទេសចរសរុបប្រមាណ ១១៥លាននាក់បានដើរកម្សាន្តនៅចិន ក្នុងអំឡុងថ្ងៃទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

ទីផ្សារទេសចរណ៍ក្នុងស្រុកនៃប្រទេសចិន មានចរន្តកំពូលជាលើកទី១ ក្នុងថ្ងៃឈប់សម្រាកបន្ទាប់ពីករណីជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព។ ប្រការនេះបានបញ្ជាក់ពីការប៉ាន់ប្រមាណជាទូទៅរបស់សេដ្ឋវិទូអន្តរជាតិ កាលពីពេលមុនគឺ ផលប៉ះពាល់នៃករណីជំងឺកូវីដ១៩ មានរយៈពេលខ្លី តម្រូវការខាងចំណាយ និងប្រើប្រាស់របស់អ្នកប្រើប្រាស់ចិនកំពុងជំរុញសេដ្ឋកិច្ចចិនឱ្យស្តារឡើងវិញដោយ ល្បឿនលឿន។

ប្រទេសចិន 

វិធានការមួយចំនួនសម្រាប់ជំរុញការចំណាយ និងការប្រើប្រាស់នៃប្រទេសចិន កំពុងបង្ហាញពីលទ្ធផលល្អប្រសើរ។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាករយៈពេល 0៥ថ្ងៃនៃទិវាពលកម្មអន្តរជាតិ ប្រាក់ចំណូលទេសចរណ៍ក្នុងស្រុករបស់ប្រទេសចិនត្រូវជា ៤៧,៥៦០លានយ័នប្រាក់ចិន ដែលទទួលបានក្នុងបរិបទកំពុងបង្ការ និងគ្រប់គ្រងជំងឺឆ្លង ដែលមានការដាក់កំហិតមួយចំនួនដដែល និងបរិមាណភ្ញៀវទេសចរជាអតិបរមាក្នុងតំបន់រមណីយដ្ឋានត្រូវបានកំណត់មិនលើសពី៣០%។ អាជីវកម្មរងឥទ្ធិពលខ្លាំងបំផុតពីករណីជំងឺឆ្លងដូចជា ទេសចរណ៍ និងកន្លែងផ្តល់សេវាប្រើប្រាស់ដោយផ្ទាល់ ដូចជាហាងលក់ទំនិញ ភោជនីយដ្ឋាន និងសណ្ឋាគារជាដើម កំពុងស្តារឡើងវិញដោយមានសណ្តាប់ធ្នាប់។

ប្រទេសចិនមានអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចពិភពលោកជិត ៣០% រយៈពេលជាច្រើនឆ្នាំកន្លងទៅ ប្រទេសចិនបានគ្រប់គ្រងករណីជំងឺឆ្លងដោយមានប្រសិទ្ធភាព និងបង្កើនល្បឿនឱ្យបុគ្គលិកចូលបម្រើការងារ និងស្តារផលិតកម្មឡើងវិញ ដែលបានបង្កើនជំនឿចិត្ត និងកម្លាំងចលករក្នុងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា ចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង