Yearendyearend1140x150

អាមេរិកបដិសេធការទាមទាររបស់រុស្ស៊ី ដែលរារាំងមិនឲ្យអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធណាតូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចប្រសិនបើមានសង្រ្គាមផ្ទុះ។ (REUTERS)


សហរដ្ឋអាម៉េរិក៖កាលពីកន្លងទៅថ្មីៗនេះ អាម៉េរិក បានច្រានចោលការទាមទាររបស់រុស្ស៊ីក្នុងការរារាំងកុំឲ្យអ៊ុយក្រែនចូលជាសម្ព័ន្ធមិត្តជាមួយអង្គការណាតូ ស្របពេលដែលមានការព្រមានថារុស្ស៊ីអាចនឹងឈ្លានពានប្រទេសជិតខាងរបស់ខ្លួនបន្ថែមទៀត។ ប៉ុន្មានថ្ងៃនេះជម្លោះនិងភាពតានតឹងរវាង រុស្សីនិងអ៊ុយក្រែននៅតែបន្តកំដៅខណៈដែលលោកខាងលិចកំពុងព្រួយបារម្ភ និងពុំទាន់អាចដោះស្រាយចេញនៅឡើយ។

រដ្ឋលេខាធិការក្រសួងការពារជាតិអាម៉េរិកគឺ Antony Blinken ផ្តត់យោបល់និងដំណោះស្រាយមួយដ៏ល្អជូនរុស្សី ហើយអាមេរិកនិងព្យាយាមដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធីជាទីបំផុត។ លោក Blinken ក៏បានបន្ថែមថាលោកមិនបានផ្តល់សម្បទានឲ្យទៅរុស្សីនោះទេ ប៉ុន្តែលោកកំពុងផ្តល់ជូនរុស្ស៊ីនូវ "ផ្លូវការទូតដ៏ធ្ងន់ធ្ងរមួយឆ្ពោះទៅមុខ ប្រសិនបើរុស្ស៊ីជ្រើសរើសវា"។

យ៉ាងណាមិញ រដ្ឋមន្ត្រីរុស្ស៊ីម្នាក់បាននិយាយថា ប្រទេសរបស់លោកនឹងសិក្សាការឆ្លើយតបរបស់លោក Blinken ដែលធ្វើឡើងដោយមានការសម្របសម្រួលជាមួយណាតូ។ ប្រទេសរុស្ស៊ីបានចេញបញ្ជីជាលាយលក្ខណ៍អក្សរអំពីការព្រួយបារម្ភរបស់ខ្លួនអំពីការពង្រីកសម្ព័ន្ធភាពយោធាណាតូ និងបញ្ហាសន្តិសុខដែលពាក់ព័ន្ធជាមួយបណ្តាលប្រទេសមហាអំណាចលោកខាងលិច។

ក្នុងចំណោមនោះមានការទាមទារឱ្យណាតូច្រានចោលលទ្ធភាពអ៊ុយក្រែន និងប្រទេសដ៏ទៃទៀតដែលមិនធ្លាប់ចូលរួមក្នុងសម្ព័ន្ធភាព។ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបាននិងកំពុងប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅតាមព្រំដែនអ៊ុយក្រែន ដែលជាអ្វីដែលបណ្តាប្រទេសលោកខាងលិចមើលឃើញថាជាការរៀបចំសម្រាប់ការលុកលុយដែលអាចកើតមាន។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ឯកសាររបស់សម្ព័ន្ធមិត្តក៏ត្រូវបានបញ្ជូនទៅកាន់ទីក្រុងមូស្គូដែរ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅមុននេះបន្តិចថា លោក Stoltenberg បាន "បាត់បង់ម្ចាស់ការនិងមិនគោរពច្បាប់អង្កការណាតូ" នៅពេលដែលត្រូវបានសួរអំពីអង្គការណាតូក្នុងការបង្កើនវត្តមានរបស់ខ្លួននៅជិតព្រំដែនរុស្ស៊ី។

គួរលឹកវិញផងដែលថា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមករានេះ រុស្ស៊ីបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក អង្គការណាតូ និងអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុបរៀងៗខ្លួន។ ក្នុងអំឡុងពេលកិច្ចសន្ទនានេះ ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងណាតូត្រូវតែបញ្ឈប់ការពង្រីកទៅទិសខាងកើតបន្ថែមទៀត ហើយបានចុះហត្ថលេខាលើការសន្យាជាលាយលក្ខណ៍អក្សរដើម្បីបញ្ចប់ភាពតានតឹងនេះ។ តែបណ្តាប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកបានទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយសារភាពខុសគ្នារបស់ពួកគេ មិនបានធ្វើឲ្យភាគីទាំងពីរស្វែងរកដំណោះដោះស្រាយណាមួយឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង