Yearendyearend1140x150

សម្ដេច ហ៊ុន សែន អរគុណសមាគមសម្ព័ន្ធខ្មែរចិនកម្ពុជាដែលបកប្រែ និង បោះពុម្ពសៀវភៅ«គូព្រេងមិនព្រាត់»ជាភាសាចិន

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារថ្លែងអំណរគុណ ចំពោះ សមាគមសម្ព័ន្ធខ្មែរចិនកម្ពុជា សម្រាប់ការបកប្រែ និង បោះពុម្ពសៀវភៅដែលមានចំណងជើងថា «គូព្រេងមិនព្រាត់»ជាភាសាចិន។សៀវភៅនេះ សម្តេចសរសេរ និងរៀបចំដោយផ្ទាល់ និង បានបោះពុម្ពជា៣ ភាសា មានខ្មែរ អង់គ្លេស និង ចិន។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងមកសម្តេចបានសរសេរសៀវភៅមួយមានចំណងជើងថា (គូព្រេងមិនព្រាត់) បោះពុម្ពជា៣ ភាសា មានខ្មែរ អង់គ្លេស និងចិន។សម្រាប់ការបោះពុម្ពជាភាសារចិន គឺរាប់រងដោយ សមាគមសម្ព័ន្ធខ្មែរចិនកម្ពុជា ទាំងការបកប្រែទាំងការបោះពុម្ព ហើយដាក់លក់ ១៥០០ ច្បាប់ ក្នុងរយៈពេលដ៏ខ្លីដែលអាចរកចំណូលបានចំនួន ៧.៥០០ដុល្លារ ខណៈក្នុងមួយច្បាប់តម្លៃ ៥ ដុល្លារ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការយភ្ញាក់ផ្អើល និង កោតសរសើរដែលសៀវភៅភាសារចិន ត្រូវបានដាក់លក់ និង បានអរគុណ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិនកម្ពុជា ដែលបានជួយចាត់ចែងលើការងារនេះ ហើយសម្តេចនឹងយកថវិកាដែលទទួលបាននេះ ទៅសាងសង់ផ្ទះជូនអតីតយុទ្ធជន៕ 

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិនកម្ពុជា



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង