Yearendyearend1140x150

ចិនស្វាគមន៍«ព្រះមហាក្សត្រខ្មែរ»យាងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសស្វាគមន៍យាង«ព្រះមហាក្សត្រខ្មែរ» ចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៤ និងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន នៅថ្ងៃទី ២៥ មករានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានគូសបញ្ជាក់ថា កម្ពុជាគឺជាអ្នកជិតខាងមិត្តភាពប្រពៃណីរបស់ចិន ហើយគាំទ្រយ៉ាងមុតមាំប្រទេសចិនក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ ព្រះមហាក្សត្រ នរោត្តម សីហមុនី គឺជាមិត្តចាស់របស់ប្រជាជនចិន។

លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនសូមស្វាគមន៍ ព្រះបាទនរោត្តម សីហមុនី មកកាន់ប្រទេសចិន ដើម្បីធ្វើជាសាក្សីក្នុងឱកាសជាប្រវត្តិសាស្ត្រនៅពេលដែលទីក្រុងប៉េកាំង ក្លាយជាទីក្រុងដំបូងគេនៅលើពិភពលោកដែលបានរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ និង រដូវរងា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រាប់សារព័ត៌មាន《ស៊ីស៊ីថាមស៌》ជាភាសាចិន កាលពីម្សិលមិញថា ប្រមុខរដ្ឋកម្ពុជា ព្រះបាទនរោត្តម សីហមុនី បានទទួលយកការអញ្ជើញ ហើយនឹងចូលរួមក្នុងពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា ប្រទេសចិននឹងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ កម្ពុជាបានប្រកាសជំហរគាំទ្រការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនេះ ខណៈពិធីនឹងចាប់ផ្តើម នៅដើមខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង