Cc time
Cct850x100 1
Itt 0  web banner

កម្ពុជានាំចេញផលនេសាទបានជាង៣ពាន់តោនក្នុងឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ Freshnews

ភ្នំពេញ៖ បើតាមការបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ ក្នុងរយៈពេល១ឆ្នាំពេញ កម្ពុជាសម្រេចបានការនាំចេញផលនេសាទបានជាង៣ ៤៦៩តោន។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលជលផល។

យោងតាមរបាយការណ៍ វិស័ជលផលដែលកម្ពុជាសម្រេចបានក្នុងឆ្នាំ២០២១មានដូចជា ការងារសម្រេចបាន ផលវារីវប្បកម្មបាន ៣៤៨ ៣៥០តោន ផលិតកូនត្រីពូជបាន ៣២៤លានក្បាល ចិញ្ចឹមក្រពើបាន ២៩២ ១០០ក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១ ០០០នាក់។ ទន្ទឹមនឹងនេះ កម្ពុជាបាននាំចេញផលនេសាទបានចំនួន ៣ ៤៦៩តោន និងប្រមូលចំណូល អនុវត្តបានចំនួន ៦២១ ៩១២ ៩៧៦ រៀល។

លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល ក៏បានប្រាប់ស៊ីស៊ីថាមស៍ដែរថា ការនាំចេញផលនេសាទនៅក្នុងឆ្នាំ២០២១ គឺមានការកើនឡើងជាងការនាំចេញផលនេសាទនៅក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៧៤៧តានតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ផលនេសាទទឹកសមុទ្រនៅក្នុងឆ្នាំ២០២១មានការឡើងជាងផលនេសាទទឹកសាប ព្រោះដោយសារតែវិបិត្តជំងឺកូវីដ-១៩ បានធ្វើឱ្យបាត់បង់ភ្ញៀវទេសចរ ហើយប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលប្រកបរបរដឹកភ្ញៀវទេសចរ ឬដឹកទំនិញតាមទូក ហើយបានប្រែក្លាយជាទូកនេសាទជាលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាព ក៏ដូចជាការរកចំណូលបន្ថែម។

គួរបញ្ជាក់ថា ផលនេសាទសរុបសម្រេចបានចំនួន ៨៥៦ ៤០០តោន ក្នុងនេះ ផលនេសាទទឹកសាបសម្រេចបានចំនួន ៣៨៣ ០៥០តោន សមុទ្រចំនួន ១២៥ ០០០តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣៤៨ ៣៥០តោន ដែលគិតសរុបជាប្រាក់ស្មើនឹង ១៧១២ ៨០០ ០០០ដុល្លារ៕

Khcct banner

អត្ថបទទាក់ទង