Yearendyearend1140x150

អាមេរិក បញ្ជាឲ្យក្រុមគ្រួសារបុគ្គលិកស្ថានទូតចាកចេញពីប្រទេស អ៊ុយក្រែនជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បុគ្គលិកស្ថានទូតដែលមិនសំខាន់ក្នុងទីក្រុង Kyiv ត្រូវបានអនុញ្ញាតឱ្យចាកចេញក្រោមវិធានការថ្មី។

អ៊ុយក្រែន៖ ក្រសួងការបរទេសអាមេរិកបានបញ្ជាឲ្យក្រុមគ្រួសារដែលបម្រើការងារនៅស្ថានទូតនៅទីក្រុង គាវ នៃប្រទេសអ៊ុយក្រែន ឲ្យចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់។ ការបញ្ជានេះធ្វើឡើងបន្ទាប់ពីភាពតានតឹង រុស្សី និងអ៊ុយក្រែនកំពុងតែឈានទៅរកការផ្ទុះសង្រ្គាម។

ក្រសួងការបរទេសអាមេរិក ក៏បានផ្តល់ការអនុញ្ញាតឱ្យបុគ្គលិកដែលមិនមានតួនាទីសំខាន់ចាកចេញ និងបានជំរុញឱ្យពលរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែនពិចារណាអំពីការចាកចេញពីប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថាពេលនេះ រុស្សី កំពុងតែដុតដៃដុតជើងត្រៀមកងម្លាំងពិសេសសម្រាប់វាយលុកអ៊ុយក្រែនឲ្យតែមានបញ្ជាពីថ្នាក់លើ។

ក្រសួងការបរទេសបាននិយាយថា "មានរបាយការណ៍ដល់អាថ៌កំបាំងមួយដែលលេចធ្លាយថា រុស្ស៊ីកំពុងរៀបចំផែនការសកម្មភាពយោធាដ៏កាចសាហាវមួយដើម្បីប្រឆាំងទៅនិងអ៊ុយក្រែន"។

ប្រមុខសម្ព័ន្ធការពារយោធាណាតូបានព្រមានថាមានហានិភ័យនៃជម្លោះថ្មីនៅអឺរ៉ុបបន្ទាប់ពីទាហានរុស្សីប្រមាណ១០ម៉ឺននាក់បានប្រមូលផ្តុំនៅតាមព្រំដែនអ៊ុយក្រែន។

គួរលឹកវិញផងដែលថា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមករានេះ រុស្ស៊ីបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក អង្គការណាតូ និងអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុបរៀងៗខ្លួន។ ក្នុងអំឡុងពេលកិច្ចសន្ទនានេះ ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងណាតូត្រូវតែបញ្ឈប់ការពង្រីកទៅទិសខាងកើតបន្ថែមទៀត ហើយបានចុះហត្ថលេខាលើការសន្យាជាលាយលក្ខណ៍អក្សរដើម្បីបញ្ចប់ភាពតានតឹងនេះ។ តែបណ្តាប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកបានទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយសារភាពខុសគ្នារបស់ពួកគេ មិនបានធ្វើឲ្យភាគីទាំងពីរស្វែងរកដំណោះដោះស្រាយណាមួយឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង