Yearendyearend1140x150

យុវជនកម្ពុជាជាង៥០០នាក់បានចូលរួមកម្មវិធី Korean Campដើម្បីផ្តោះប្តូរវប្បធម៌កូរ៉េ

យុវជន
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
យុវជនកម្ពុជានៅក្នុងកម្មវិធី Online Korean Camp (រូបភាព៖ koreancamppress) 

ភ្នំពេញ៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដែលហៅកាត់ថា «IYF» បានប្រារព្ធកម្មវិធី Online Korean Camp សម្រាប់លើកកម្ពស់ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងជុំវិញពិភពលោក។ ក្នុងនោះយុវជនកម្ពុជាប្រមាណជា ៥០០ នាក់ រៀងរាល់រដូវកាលបានចូលរួមកម្មវិធីដោយជួបជុំគ្នា មកពីទូទាំងប្រទេស តាមប្រព័ន្ធអនឡាញ ផ្តោះប្តូរវប្បធម៌កូរ៉េ ជាមួយជនជាតិកូរ៉េ។

យោងតាមសារព័ត៌មាន koreancamppress កម្មវិធី Online Korean Camp គឺជាការតម្រង់ទិសដៅថ្មី ដើម្បីផ្តោះប្តូរវប្បធម៌ប្រទេសកូរ៉េ នៅក្នុងស្ថានភាពកូវីដ១៩ ដែលបានបានកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ន ។ លើសពីនេះទៅទៀតក្នុងកម្មវិធី Mind Lecture តាមរយៈថ្នាក់នេះ យុវជនបានរៀនពីស្មារតីនៃចិត្តក្នុងការជំនះការលំបាកមួយៗរបស់បុគ្គលល្បីៗ ហើយបានទទួលសេចក្តីសង្ឃឹម និង សុភមង្គលក្នុងចិត្ត។ បន្ថែមពីលើនេះ យុវជនបានក្លាយជាអ្នកដឹកនាំក្នុងសម័យទំនាក់ទំនងអន្តរជាតិនេះ តាមរយៈការផ្តោះប្តូរ ជាមួយយុវជនគ្រប់វ័យនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា អង្គការ IYF នៅប្រទេសកម្ពុជា នឹងរៀបចំកម្មវិធី Korean Camp Season 10 តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រទី ២៧ ដល់ ២៨ ខែ មករា ឆ្នាំ២០២២ ខាងមុខនេះ។ ចុះឈ្មោះចូលរួមជាមួយគ្នាតាមរយៈ Link: https://tinyurl.com/3v8c9zfm, Channel : https://t.me/+gBfNvA3Emxo4ZTFl ។ ទទួលបានព័ត៌មានបន្ថែមពីIYF CAMBODIA តាមរយៈ ៖ Tik Tok , Instagram និងTelegram ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង