Yearendyearend1140x150
Img 0571

ចិនផ្តល់ថវិកាគាំទ្រអង្គការសហប្រជាជាតិ ប្រមាណជិត៣៣៦លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភបរូបភាព៖ វិទ្យុមិត្តភាពកម្ពុជាចិន

ចិន៖ ប្រទេសចិនបានផ្តល់ថវិកាគ្រប់ចំនួនប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី៤ខែឧសភា ជូនដល់អង្គការសហប្រជាជាតិ សរុបជិត៣៣៦លានដុល្លារអាមេរិក ដែលបង្ហាញថាប្រទេសចិនគាំទ្រតួនាទីសំខាន់របស់អង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះប្រទេសចិនថា ការផ្តល់ថវិកាជូនដល់អង្គការសហប្រជាជាតិ គឺបង្ហាញថាប្រទេសចិនគាំទ្រតួនាទីសំខាន់របស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់ពហុភាគីនិយមយ៉ាងម៉ឺងម៉ាត់។

អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រៅពីនេះ ប្រទេសចិនក៏បានគាំទ្រយ៉ាងសកម្មចំពោះអង្គការសុខភាពពិភពលោក ដែលបានបរិច្ចាគ៥០លានដុល្លារអាមេរិក សម្រាប់ការបង្ការជំងឺកូវីដ១៩ និងគាំទ្រការកសាងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ជាដើម។

គួរបញ្ជាក់ថា ឆ្នាំ២០២០នេះ ជាខួបឆ្នាំទី៧៥នៃការបង្កើតអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិរំពឹងទុកខ្ពស់ចំពោះតួនាទីនៃអង្គការសហប្រជាជាតិក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង