Cc time
Cct850x100 1
Itt 0  web banner

បុគ្គលិកពេទ្យរាប់ពាន់នាក់នៅវៀតណាមបានលាលែងពីតំណែង ក្រោយរងសម្ពាធពីកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បុគ្គលិកពេទ្យរាប់ពាន់នាក់នៅវៀតណាមបានលាលែងពីតំណែង ក្រោយរងសម្ពាធពីកូវីដ១៩ ប្រភពរូប៖​ VN Express International

វៀតណាម៖ បន្ទាប់ពីចំណាយពេល ២ ឆ្នាំចុងក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត បុគ្គលិកពេទ្យរាប់ពាន់នាក់បានលាលែងពីតំណែង ដែលនាំឱ្យមានការខ្វះខាតនាពេលបច្ចុប្បន្ន ដោយសារតែពួកគេហត់នឿយ ក្នុងការធ្វើការក្នុងបរិយាកាសដែលមានសម្ពាធខ្ពស់រយៈពេលយូរ ហើយប្រឈមមុខនឹងហានិភ័យខ្ពស់នៃការឆ្លងដោយផ្ទាល់។

ពួកគេភាគច្រើនបានលើកឡើងពីបញ្ហាហិរញ្ញវត្ថុរបស់គ្រួសារពួកគេ ឬហេតុផលផ្ទាល់ខ្លួន។ ក្រៅពីកង្វះបុគ្គលិក CDCs មួយចំនួនបានត្អូញត្អែរថា បរិវេណរបស់ពួកគេតូចពេក ហើយឧបករណ៍ចាស់ពេកមិនអាចដំណើរការបានត្រឹមត្រូវ។

អាជ្ញាធរបាននិយាយថា ប្រទេសវៀតណាមត្រូវការបុគ្គលិកពេទ្យចំនួន ២៣,៨៦៦ នាក់ ដើម្បីអនុវត្តកម្មវិធីថែទាំសុខភាព ដែលក្នុងនោះមានវេជ្ជបណ្ឌិតចំនួន ៨,០០០ នាក់ និងនិស្សិតបញ្ចប់ការសិក្សាផ្នែកសុខភាពសាធារណៈចំនួន ៤,០០០ នាក់។

របាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មាធិការជាតិដឹកនាំ សម្រាប់ការបង្ការនិងត្រួតពិនិត្យកូវីដ១៩ សង្កត់ធ្ងន់ថាការខ្វះខាតមិនមែន ត្រឹមតែបរិមាណប៉ុណ្ណោះទេ ប៉ុន្តែក៏មានគុណភាពផងដែរ។

របាយការណ៍បាននិយាយថា ជាមធ្យមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDCs) នីមួយៗក្នុងខេត្ត-ក្រុងចំនួន ៦៣ របស់ប្រទេសមានបុគ្គលិកប្រហែល ១៦១ នាក់ ប៉ុន្តែតួលេខនេះ មិនស្ថិតស្ថេរនិងមិនត្រូវបាន "រៀបចំឱ្យបានត្រឹមត្រូវទេ"។ CDCs ជាច្រើន មិនមានបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់មុខតំណែងឯកទេសទេ។

ខេត្តមួយចំនួនបានបញ្ជាក់ថា ពួកគេមិនមានកន្លែងស្តុកត្រជាក់សម្រាប់ផ្ទុកវ៉ាក់សាំង ឬទូដាក់វ៉ាក់សាំង Covid-19 ឡើយ ហើយត្រូវជួលកន្លែងទាំងនេះពីក្រុមហ៊ុនឯកជន ឬសម្ភារៈបរិក្ខារនានា។

ក្រសួងសុខាភិបាលបាននិយាយជាការឆ្លើយតបថា ខ្លួននឹងចេញគោលនយោបាយប្រាក់ឧបត្ថម្ភកាន់តែប្រសើរសម្រាប់បុគ្គលិកពេទ្យ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដើម្បីរក្សាបុគ្គលិកដែលមានស្រាប់ និងទាក់ទាញបុគ្គលិកថ្មី៕

Khcct banner

អត្ថបទទាក់ទង