Cc time
Cct850x100 1
Itt 0  web banner

ប្រទេសណាតូនឹងធ្វើសមយុទ្ធដ៏សំបើមមួយនៅតំបន់អាក់ទិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសណាតូនឹងធ្វើសមយុទ្ធដ៏សំបើមមួយនៅតំបន់អាក់ទិក ប្រភពរូប៖ RT

ណាតូ ៖ សម្ព័ន្ធមិត្ត និងដៃគូរបស់ណាតូ(NATO) នឹងរៀបចំសមយុទ្ធដ៏ធំមួយ នៅក្នុងតំបន់អាកទិកអឺរ៉ុបក្នុងពេលឆាប់ៗនេះ ដែលពាក់ព័ន្ធនឹងក្រុមនាវាផ្ទុកយន្តហោះចម្បាំងទី ៨ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជាបេសកកម្មរបស់ប្រទេសប្លុកយោធា។ ព្រឹត្តិការណ៍នេះធ្វើឡើង ចំពេលមានភាពតានតឹងជាមួយរុស្ស៊ីជុំវិញការពង្រីករបស់ណាតូនៅលើទ្វីប ខណៈទីក្រុងម៉ូស្គូចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។

សមយុទ្ធ«ឆ្លើយតបត្រជាក់ ២០២២» ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Harry S Truman។ ហើយ បេសកកម្មអាមេរិក បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា ការឆ្លើយតបត្រជាក់គ្រោងនឹងចាប់ផ្តើមនៅខែមីនា ហើយនឹងប្រមូលផ្តុំទាហាន ៣៥.០០០ នាក់មកពីចំនួន ២៨ ប្រទេស។

សមយុទ្ធ «ឆ្លើយតបត្រជាក់ ២០២២» គឺជាសមយុទ្ធ របស់អង្គការណាតូ ដែលដឹកនាំដោយប្រទេសន័រវេស ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពីឆ្នាំ ២០០៦។ សមយុទ្ធមុន ដែលបានគ្រោងទុកសម្រាប់ខែមីនា ឆ្នាំ ២០២០ គឺមានបំណងជាទ្រង់ទ្រាយតូច ហើយត្រូវបានលុបចោលដោយសារតែហានិភ័យនៃ Covid-19។

សមយុទ្ធដែលគ្រោងនឹងធ្វើឡើងនៅប្រទេសន័រវេសនៅឆ្នាំនេះ មានភាពស្រពេចស្រពិល បើប្រៀបធៀបនឹងសមយុទ្ធ Trident Juncture ២០១៨ ដែលជាសមយុទ្ធដ៏ធំបំផុតនៅក្នុងប្រទេសចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ សមយុទ្ធចុងក្រោយនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជារួមគ្នារបស់អង្គការណាតូ និងមិនត្រូវបានដឹកនាំដោយប្រទេសម្ចាស់ផ្ទះ ដូច្នេះ «សមយុទ្ធឆ្លើយតបត្រជាក់ ២០២២» ត្រូវបានកំណត់ថាជាសមយុទ្ធដឹកនាំដោយប្រទេសន័រវេសដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ដំបូងឡើយ វាត្រូវបានគេរំពឹងថា នឹងមានទ្រង់ទ្រាយធំជាងនេះ ដោយមានកងទ័ពរហូតដល់ ៤៥,០០០ នាក់បានចូលរួម ប៉ុន្តែផែនការបានផ្លាស់ប្តូរដោយសារតែហេតុផលធម្មជាតិ រួមទាំងស្ថានភាពជំងឺរាតត្បាតផងដែរ។

អ្នកនាំពាក្យនៅទីស្នាក់ការកណ្តាលប្រតិបត្តិការរួមន័រវេស Preben Aursand បាននិយាយថា កងកម្លាំងសម្ព័ន្ធមិត្តភាគច្រើនដែលចូលរួមក្នុងសមយុទ្ធនេះ នឹងមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ កងទ័ពជើងទឹកអាមេរិកកំពុងបញ្ជូនក្រុមវាយប្រហារនាវាផ្ទុកយន្តហោះដោយ USS Harry S Truman ។

ខណៈកងទ័ពជើងទឹកអង់គ្លេសកំពុងដាក់ពង្រាយ HMS Prince of Wales ដែលជានាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ខ្លួន។ មន្ត្រីន័រវេសបាននិយាយថា សមយុទ្ធនេះគ្រោងនឹងធ្វើឡើងនៅចុងខែមីនា និងដើមខែមេសា ដែលភាគច្រើននៅតំបន់ភាគខាងជើងនៃប្រទេស។ សមយុទ្ធនាពេលខាងមុខនឹងធ្វើឡើងនៅពេលមានភាពតានតឹងខ្លាំងរវាងណាតូ និងរុស្ស៊ី ដែលទីក្រុងមូស្គូចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង