Yearendyearend1140x150

«ជនជាតិអាម៉េរិក»ម្នាក់ត្រូវកម្ពុជាហាមមិនឱ្យចូលទឹកដីអស់មួយជីវិត ក្រោយល្មើសទិដ្ឋាការ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW នៅមុខសាលាដំបូង។ 

ភ្នំពេញ៖ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី២០ មករានេះ បានសម្រេចដាក់ជនជាតិអាមេ៉រិកម្នាក់ ឈ្មោះ GENSER JARED MATTHEW ទៅក្នុងប្រព័ន្ធមុខសញ្ញាអន្តោប្រវេសន៍ នៅគ្រប់បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់ ដោយហាមចូលប្រទេសកម្ពុជាអស់មួយជីវិត។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ជនជាតិអាម៉េរិកម្នាក់នេះ បានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយបានប្រើប្រាស់ទិដ្ឋាការខុសពីគោលបំណងស្នើសុំចូលមកកម្ពុជាដើម្បីទេសចរ ប៉ុន្តែបានធ្វើសកម្មភាពផ្ទុយពីប្រភេទទិដ្ឋាការដែលបានអនុញ្ញាត។

ក្រសួងមហាផ្ទៃកម្ពុជា បានចាត់ទុក សកម្មភាពរបស់ជនជាតិអាម៉េរិកកាំងរូបនេះ បានបំពានដែនយុត្តាធិការរបស់ប្រទេសកម្ពុជា ក្នុងគោលដៅគំរាមកំហែងដល់ឯករាជ្យភាពតុលាការកម្ពុជា។

បើតាមក្រសួងមហាផ្ទៃ ជនជាតិអាម៉េរិករូបនេះ បានធ្វើដំណើរចូលមកប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដោយប្រើប្រាស់ទិដ្ឋាការទេសចរ ផ្ដល់ដោយស្ថានទូតខ្មែរប្រចាំសហរដ្ឋអាម៉េរិក។តែបានតាំងខ្លួនជាមេធាវីអន្តរជាតិ ដោយចូលរួមឃ្លាំមើលដំណើរការសវនាការលើជនជាប់ចោទឈ្មោះ សេង ធាវី និងបានផ្ដល់បទសម្ភាសន៍ លើបណ្តាញសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយបានហៅសវនាការនោះថាជា «សវនាការឆាកល្ខោន»។បច្ចុប្បន្នរូបគេបានធ្វើដំណើរចេញពីប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង