Yearendyearend1140x150

ប្រទេសលីប៊ីក្លាយជាចំណុចរត់ពន្ធដ៏សំខាន់របស់ជនភៀសខ្លួនទៅកាន់អឺរ៉ុប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសលីប៊ីក្លាយជាចំណុចរត់ពន្ធដ៏សំខាន់របស់ជនភៀសខ្លួនទៅកាន់អឺរ៉ុប ប្រភពរូប៖ ស៊ីនហួរ

អឺរ៉ុប៖ ចំនួនជនចំណាកស្រុក និងជនភៀសខ្លួនខុសច្បាប់ ដែលព្យាយាមរត់ពន្ធឆ្លងសមុទ្រមេឌីទែរ៉ាណេ ទៅកាន់ទ្វីបអឺរ៉ុប តាមរយៈប្រទេសលីប៊ី ក្នុងឆ្នាំ២០២១ បានកើនឡើងយ៉ាងខ្លាំង ដែលជិតបីដងធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងរបាយការណ៍ផ្ទៃក្នុងមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា នៅចន្លោះដើមឆ្នាំ ២០២១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំដដែល ឆ្មាំឆ្នេរសមុទ្រលីប៊ី បានស្ទាក់ចាប់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនខុសច្បាប់ជិត ៣១,០០០ នាក់នៅក្នុងសមុទ្រមេឌីទែរ៉ាណេច្រើនជាង ១២,០០០ នៅក្នុង ២០២០ ជិតបីដង។

បន្ទាប់ពីរបបកាដាហ្វីត្រូវបានផ្ដួលរំលំក្នុងឆ្នាំ ២០១១ លីប៊ីបានធ្លាក់ក្នុងភាពចលាចល ដែលជាលទ្ធផលការប្រឈមមុខដាក់គ្នារវាងភាគខាងកើត និងខាងលិច ហើយអាជ្ញាធរមិនអាចគ្រប់គ្រងតំបន់ឆ្នេរ និងព្រំដែនឲ្យមានប្រសិទ្ធភាព ធ្វើឲ្យអ្នករត់ពន្ធមានឱកាស។ ដូច្នេះ ប្រទេសលីប៊ីបានក្លាយជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ជនចំណាកស្រុកខុសច្បាប់ពីទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា ដើម្បីរត់ពន្ធមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជនចំណាកស្រុកខុសច្បាប់រាប់ពាន់នាក់ដែលបានរត់ពន្ធតាមទូកត្រូវបានស្ទាក់ចាប់ ហើយត្រឡប់ទៅប្រទេសលីប៊ីវិញ ជាកន្លែងដែលពួកគេត្រូវបានដាក់នៅក្នុងមណ្ឌលឃុំឃាំង។ លើសពីនេះ យូរៗម្តងទូកខ្លះបានក្រឡាប់ ដោយសារអាកាសធាតុអាក្រក់ និងហេតុផលផ្សេងៗ បណ្តាលឲ្យជនចំណាកស្រុកមួយចំនួនលង់ទឹកស្លាប់។

ទិន្នន័យពីអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកបង្ហាញថា ក្នុងឆ្នាំ ២០២១ ជនចំណាកស្រុកខុសច្បាប់ និងជនភៀសខ្លួនជាង ១,៣០០ នាក់ដែលព្យាយាមរត់ពន្ធចូលទៅក្នុងទ្វីបអឺរ៉ុប តាមរយៈប្រទេសលីប៊ី ត្រូវបានស្លាប់ ដែលជាចំនួនខ្ពស់ជាងឆ្នាំ ២០២០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង