Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ មិនព្រួយបារម្ភរឿងបាត់ EBA នោះទេ

នយោបាយ
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
សម្តេចហ៊ុន សែន ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃអង្គារនេះ។

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការមិនព្រួយបារម្ភពីការបាត់EBAនោះទេ។ការប្រកាសរបស់សម្តេចហ៊ុន សែនយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃអង្គារនេះ។

បើតាមសម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជម្ងឺកូរូណានេះ។សម្តេចបញ្ជាក់ថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។

សម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជាមិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ ហត្រូវយកម្ពុជានឹងរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ ហើយកម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន។

ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើងមុនមួយថ្ងៃដែលសហភាពអឺរ៉ុបសម្រេចដក ឬមិនដកប្រព័ន្ធនុគ្រោះពាណិជ្ជកម្មពីកម្ពុជា និងស្របពេលដែលរោងចក្រមួយចំនួនកំពុងពិចារណាសុំព្យួរកិច្ចសន្យាការងារបណ្ណោះអាសន្នដោយមតិខ្លះយល់ថាដោយឥទ្ធពល EBA របស់សហភាពអឺរ៉ុប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង