Yearendyearend1140x150

ឆ្នេរប្រទេសប៉េរូរងការកំពប់ប្រេងដោយសាររលកបន្ទុះភ្នំភ្លើងតុងហ្គា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ឆ្នេរប្រទេសប៉េរូរងការកំពប់ប្រេងដោយសាររលកបន្ទុះភ្នំភ្លើងតុងហ្គា ប្រភពរូប៖ VOA

ប៉េរូ៖ រោងចក្រចម្រាញ់ប្រេង Pampilla ដែលជាផ្នែកមួយនៃក្រុមហ៊ុនអេស្ប៉ាញ Repsol បាននិយាយថា មាន "ការកំពប់ប្រេងមានកំណត់" នៅឯឆ្នេរសមុទ្រ Callao និងស្រុក Ventanilla ក្បែរទីក្រុង Lima កាលពីថ្ងៃពេលថ្មីៗនេះ ដោយសារតែរលកដ៏ខ្លាំងក្លាដោយការផ្ទុះនៅផ្នែកម្ខាងទៀតនៃមហាសមុទ្រប៉ាស៊ីហ្វិក។

ក្រុមហ៊ុនបាននិយាយថា ការកំពប់បានកើតឡើងកំឡុងពេលដឹកជញ្ជូនចេញពីនាវាដឹកប្រេង។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះជាតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការកំពប់ត្រូវបានគ្រប់គ្រង។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន Ruben Ramirez បាននិយាយថា ឧបទ្ទវហេតុនេះបានប៉ះពាល់ដល់ឆ្នេរប្រវែង៣គីឡូម៉ែត្រ តាមបណ្តោយឆ្នេរចំនួនបី។ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវចម្រុះ ហើយវាថែមទាំងអាចប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។

ក្រសួងបរិស្ថានបាននិយាយថា Pampilla អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៣៤.៥ លានដុល្លារ ខណៈដែលព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនសម្រាប់ការបំពុលបរិស្ថាន។Pampilla ដែលមិនបានបញ្ជាក់ច្បាស់ថាតើប្រេងប៉ុន្មានត្រូវបានកំពប់នោះ បាននិយាយថាខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរដើម្បីសម្អាតឆ្នេរដែលរងគ្រោះ។

កប៉ាល់បានធ្វើការប្រមូលប្រេងនៅតែអណ្តែតក្នុងទឹក ខណៈពេលដែលកម្មករនៅក្នុងឧបករណ៍ការពារបានចាប់ផ្តើមសម្អាតប្រេងចេញពីច្រាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង