Yearendyearend1140x150

ប៉េកាំងរកឃើញករណីឆ្លងអូមីក្រុងពីទំនិញមកពីប្រទេសកាណាដា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប៉េកាំងរកឃើញករណីឆ្លងអូមីក្រុងពីទំនិញមកពីប្រទេសកាណាដា ប្រភពរូប៖ ស៊ីស៊ីធីវី

ប៉េកាំង៖ ករណីឆ្លងអូមីក្រុងដំបូង ក្នុងស្រុករបស់ទីក្រុងប៉េកាំងក្នុងឆ្នាំ ២០២២ ត្រូវបានគេកំណត់អត្តសញ្ញាណ ដោយត្រឹមតែពីរសប្តាហ៍បន្ទាប់ពីអ្នកជំងឺបានជាសះស្បើយ និង ចាកចេញពីមន្ទីរពេទ្យ ត្រូវបានគេរកឃើញថា អ្នកជំងឺរូបនេះបានឆ្លងពីទំនិញដែលត្រូវបានបញ្ជូនមកពីប្រទេសកាណាដា។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺរាតត្បាតរបស់ទីក្រុងលោកស្រី ផាង ស៊ីងហួរ (Pang Xinghuo) អនុប្រធានមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺក្រុងប៉េកាំងបាននិយាយថា អ្នកជំងឺដែលឆ្លងជំងឺនេះ បានទទួលកញ្ចប់ទំនិញពីប្រទេសកាណាដាកាលពីថ្ងៃទី ១១ ខែមករា ហើយចាប់ផ្តើមបង្ហាញរោគសញ្ញានៅថ្ងៃទី ១៣ ខែមករា។

សំណាកដែលវិជ្ជមានវីរុស អូមីក្រុង ថ្មីត្រូវបានប្រមូលពីកញ្ចប់ដែលអ្នកជំងឺបានទទួល ដែលត្រូវបានបញ្ជូនពីប្រទេសកាណាដាកាលពីថ្ងៃទី ៧ ខែមករា ហើយបានឆ្លងកាត់សហរដ្ឋអាមេរិក និងហុងកុងរបស់ប្រទេសចិន មុនពេលវាទៅដល់ទីក្រុងប៉េកាំង។

យោងតាមការស៊ើបអង្កេត ករណីអូមីក្រុង ដែលរកឃើញនៅទីក្រុងប៉េកាំងនេះ គឺខុសពីករណីមុននៅក្នុងទីក្រុងប៉េកាំង និងករណីដែលបានរាយការណ៍ថ្មីៗនេះនៅក្នុងខេត្ត និងទីក្រុងផ្សេងទៀតនៃប្រទេសចិន ដូច្នេះវាមិនស្ថិតនៅក្នុងខ្សែសង្វាក់បញ្ជូនដូចគ្នាជាមួយ ករណីទាំងនោះឡើយ។

ទីក្រុងប៉េកាំងកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹង COVID-19 ខណៈដែលខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាលើកទី XXIV ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈ និងហ្គេមប៉ារ៉ាឡាំពិករដូវរងាលើកទី XIII ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៤ ខែមីនា។

ទីក្រុងនេះ ក៏តម្រូវឱ្យអ្នកធ្វើដំណើរក្នុងប្រទេសធ្វើតេស្តក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការចេញដំណើរក្នុងទីក្រុង និងការធ្វើតេស្តក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីការមកដល់ និងមានលេខកូដពណ៌បៃតងនៅលើកម្មវិធីត្រួតពិនិត្យសុខភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង